ភ្នំពេញ៖ លោកយាយទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ ក្នុងព្រះជន្មាយុ ៨៨ ឆ្នាំ ដោយសារជរាពាធ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ។
ការបាត់បង់រូបលោកយាយ គឺជាការបាត់បង់នូវធនធានសំមួយរូបសម្រាប់វិស័យសិល្បៈរបាំខ្មែរបុរាណ ។ ដោយសារស្នាដៃជាច្រើនដែលលោកយាយបានជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ជាពិសេសនោះគឺរបាំខ្មែរបុរាណ ទើបសិប្បៈការិនីរបាំរូបនេះទទួលបានគោរមងារកិត្តិយសជា ទេវនាដនិម្មិត ឯម ធាយ មរតកមនុស្សរស់ថ្នាក់ជាតិ ឯកទេសរបាំក្បាច់បុរាណខ្មែរ ។
សូមជម្រាបថា លោកយាយទេវនាដនិម្មិត ឯម ធាយ កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ បានជួបគ្រោះថ្នាក់រអិលជើងក្នុងបន្ទប់ទឹកធ្វើឲ្យលោកយាយមានបញ្ហាឈឺចង្កេះ និងមានបញ្ហាតម្រង់នោមរហូតដល់ពេលទទួលមរណភាពនេះតែម្តង ៕