ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់លោកយាយម្នាក់មានវ័យរហូតដល់ ៧១ឆ្នាំទៅហើយ ខំស្កាត់មកពីស្រុកស្អាង ខេត្តកណ្តាល ដើម្បីមកដើរទូលសណ្តែកដី និង ឈូក លក់នៅភ្នំពេញ ដើម្បីយកបា្រក់មកចិញ្ចឹមជីវិត បំពេញតម្រូវការប្រចាំថ្ងៃសម្រាប់ខ្លួន និងចៅៗ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ VengSe Ic Chitar បានបង្ហោះថា «ដើម្បីក្រពះខ្លួនឯងផង ដើម្បីចៅៗផង ទោះព្រះជន្ន៧១ ហើយ ជិះម៉ូតូមកតាំងពីស្រុកស្អាង ហើយដើរទូល សណ្តែកដី ឈូក លក់ពីព្រលប់ដល់យប់ៗ អស់ពេលណាទៅផ្ទះនៅស្អាងវិញពេលហ្នឹង យប់ខ្លះម៉ោង ១-២ ភ្លឺបានដល់ផ្ទះវិញ។ ចេះតែខំត្រុកៗទូលលក់ទៅ មិនហ៊ានលើកដៃសុំគេទេ គាត់ថាគាត់អៀនដៃណាស់ ដួលពេលណាចាំគិតទៀត’» ។
បើទោះបីយ៉ាងណាក្តីបន្ទាប់ពីឃើញរូបភាពលោកយាយ ក្នុងទិដ្ឋភាពបែបនេះមហាជនអ្នកលេងហ្វេសប៊ុកមួយចំនួនបានសម្តែងនូវទឹកចិត្តអាណិតអាសូរដល់លោកយាយជាខ្លាំង ដែលខំប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវិតលោកយាយផ្ទាល់ និងចៅៗនៅក្នុងបន្ទុករបស់ខ្លួន ៕