សៀមរាប៖ មានក្មេងប្រុស ស្រី ២នាក់បងប្អូនបង្កើត បានលង់ទឹកស្រះ បាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។ នេះបើតាមនគរបាលស្រុកពួក បានប្រាប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួក បានប្រាប់ថា ជនរងគ្រោះ ២នាក់ បងប្អូនបង្កើត ទី១-ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ ១១ឆ្នាំ។ ទី២-ឈ្មោះ ឌន់ ចណ្ឌី ភេទប្រុស អាយុ ៨ឆ្នាំ ដែលអ្នកទាំងពីរ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ។
លោកវរសេនីយ៍ឯកក្មេងទាំងពីរខាងលើនេះបានសុំម្តាយ ទៅលេងផ្ទះយាយ ហើយក៏ឃើញត្នោតទុំ នៅក្បែទឹកស្រះ ក៏ចុះទៅលេងទាំងពីរនាក់ ត្រង់កន្លែងជ្រៅ ក៏លង់ទឹកតែម្តង។ ប៉ូលិសបានពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពក្មេងប្រុសទាំងពីរ ហើយប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕