គ្រាន់តែស្គាល់គ្នាតាមការលេងហ្គែម ស្រាប់តែនារីម្នាក់លួចលក់ម៉ូតូឪពុកទិញសំបុត្រយន្តហោះទៅជួបសង្សារបែជាជួបរឿងទឹកភ្នែកទៅវិញ!
នារីជំទង់ម្នាក់នៅប្រទេសឥណ្ឌូនេស៊ី បានលួចលក់ម៉ូតូឪពុករបស់ខ្លួនបានលុយប្រមាណ១៤០០ដុល្លារ ដើម្បីទៅជួបសង្សារដែលស្គាល់គ្នាតាមការលេងហ្គែម ប៉ុន្តែបែជាជួបរឿងខកបំណងទៅវិញ ។ នេះបើយោងតាមសារព័ត៌មាន Tribun Timur កាលពីពេលថ្មីៗកន្លងទៅនេះ ។
ប្រភពខាងលើនេះបានឲ្យដឹងថា បន្ទាប់ពីនារីខាងលើនេះបានលុយពីការលក់ម៉ូតូហើយ រូបនាង បានរៀបចំចេញដំណើរតាមជើងហោះហើរពី Jambi ទៅទីក្រុង Jakarta ដើម្បីទៅជួបបុរសម្នាក់ជាសង្សារ ។ លុះរូបនាងទៅដល់ព្រលានបានទាក់ទងទៅសង្សារ ប៉ុន្តែបែជាសង្សាររបស់នាងនិយាយថារូបគេមិនចង់ជួបនាងឡើយ ធ្វើឲ្យនាងតូចចិត្តអង្គុយយំនៅព្រលានយន្តហោះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់គេឯង ។
ភ្លាមៗនោះបន្ទាប់ពីឪពុកបានឃើញកូនអង្គុយយំនៅព្រលានយន្តហោះតាមរយៈវីដេអូឃ្លីបដែលគេបានថតបង្ហោះក្នុងបណ្តាញសង្គម ។ ឳពុកបានទៅទទួលយករូបនាងឲ្យត្រឡប់មកផ្ទះវិញ ដោយមិនឲ្យទៅទីក្រុង Jakarta នោះទេ ៕