ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបង្កដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនដល់ត្រង់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLateពណ៍សពាក់ស្លាកលេខភ្នំពេញ1HV 2245ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ត្រង់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ125ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1E 1006ធ្វើដំណើរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកនឹងម៉ូតូLateពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកឯភាគីខាងម៉ូតូLateរងរបួសស្រាល ម៉ូតូខូចខាតយ៉ាងដំណំ ។
ភ្លាមៗនោះបន្ទប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខាងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕