អតីតតារាបង្ហាញម៉ូដ លោកជំទាវ លី យ៉ាណា ពន្លែងម៉ាអស់ដៃក្នុងឈុតប៊ីគីនី
អ្នកនិយមលែងបណ្តាញទំនាក់ទំនងសង្គម Instagram មានការផ្អើលខ្លាំងជាមួយរូបថតរបស់លោកជំទាវ លី យ៉ាណា ដែលស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅ យ៉ាងសិចស៊ីពន្លែងស្ទើរអស់ពីខ្លួនមិនចាញ់តារាបរទេសប៉ុន្មានឡើយ។
តារាបង្ហាញម៉ូដ លី យ៉ាណា ដែលបានបោះបង់អាជីពសិល្បៈ បន្ទាប់ពីក្លាយជាភរិយារបស់មហាសេដ្ឋីអចលនទ្រព្យ ហុង ពីវ និងមានបុត្រីម្នាក់ជាចំណងដៃ។ ការរស់នៅក្នុងជីវិតហ៊ីហារលើគំនរទ្រព្យមហាសារនេះ កន្លងមកតែងតែងបង្ហាញសកម្មភាពដំណើរកម្សាន្តជាមួយមហាសេដ្ឋីធំៗនៅស្រុកខ្មែរ ប្រកបដោយភាពសប្បាយរីរាយ ចំណែកឯការតុបតែងខ្លួនទៀតសោតក៏ហាក់បីដូចជាសិចស៊ីផងដែរ។ ថតរូបចំនួន ១០សន្លឹកដែលបង្ហាញភាពស៊ីចស៊ី ឬអាចនិយាយបានថា ព្រលែងស្ទើរអស់ពីដងខ្លួន ទទួលបានការចាប់អាម្មណ៍ខ្លាំង ហើយមានអ្នកcomment និង Like ច្រើនមែនទែននៅលើ Instragram ។
ការបង្ហោះរូបបែបសិចស៊ីនៅលើបណ្ដាញសង្គម Instagram គឺមិនមែនជាលើកទីមួយឡើយ សម្រាប់អតីតម្ចាស់ជ័យលាភីលេខ២ នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីឆ្នាំ២០១១ លី យ៉ាណា ខណៈគ្រានេះហាក់ដូចជាមានសិចស៊ីខ្លាំងជាងពេលមុនៗទៅតែប៉ុណ្ណោះ។
សូមជម្រាបជូនថា នាពេលកន្លងមក លោកជំទាវ លី យ៉ាណា និងអ្នកឧកញ៉ា ហុង ពីវ តែងឃើញមានដំណើរកម្សាន្តលំហែកាយនៅតាមបណ្តាលប្រទេសអភិវឌ្ឍន៍ធំៗ ដោយមានសុភមង្គល៕