• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, June 6, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

សត្វទន្សោងដែលនៅសេសសល់មួយចំនួនក្នុងព្រៃសហគមន៍ប្រាំបីមុម ពេលនេះរងការគំរាមកំហែងខ្លាំងពីក្រុមអ្នកប្រម៉ាញ់

by Pich News
07/06/2021
in សន្តិសុខសង្គម, ព័ត៌មានទាន់ហេតុការណ៍
0
សត្វទន្សោងដែលនៅសេសសល់មួយចំនួនក្នុងព្រៃសហគមន៍ប្រាំបីមុម ពេលនេះរងការគំរាមកំហែងខ្លាំងពីក្រុមអ្នកប្រម៉ាញ់
60
SHARES
288
VIEWS
Share on FacebookShare on Twitter

កំពង់ស្ពឺ៖ សត្វទន្សោង រួមជាមួយនឹងសត្វជាច្រើនប្រភេទដែលនៅសេសសល់តិចតួចចុងក្រោយដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុម កំពុងតែប្រឈមនឹងការគំរាមកំហែងពីសំណាក់ក្រុមអ្នកប្រម៉ាញ់ព្រានព្រៃតាមរយៈការបរបាញ់ និងដាក់អន្ទាក់ដើម្បីយកសាច់លក់ទៅកាន់ទីផ្សារអ្នកបរិភោគ។
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម បានឲ្យដឹងថា ព្រៃសហគមន៍មានទំហំជាងមួយពាន់ហិកតា ស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នព្រៃនេះមានសត្វជាច្រើនប្រភេទកំពុងរស់នៅ រួមទាំងសត្វកម្រ និងជិតផុតពូជផងដែរ ។ ចំពោះសត្វទន្សោង ជាសត្វមួយប្រភេទដែលជិតផុតពូជនៅកម្ពុជា ប៉ុន្តែនៅក្នុងព្រៃសហគមន៍ប្រាំបីមុមមានសត្វទន្សោងជាង ១០០ក្បាល បាននិងកំពុងរស់នៅ ។ កាលពីឆ្នាំ២០១៦សត្វទន្សោងមានជាង ៨០ក្បាល នេះបើរាប់ដោយភ្នែកទទេរ ហើយបើគិតមកទល់សព្វថ្ងៃចំនួននេះ អាចនឹងមានការប្រែប្រួលច្រើនខណៈពួកវាបានបង្ករកំណើត និងកើតកូនកើតចៅជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះលោក សឿន ឡាយ បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរងគ្រោះនិងបាត់បង់សត្វព្រៃទាំងនោះដោយសារក្រុមអ្នកបរបាញ់ និងដាក់អន្ទាក់។ កន្លងមកក្នុងឆ្នាំ២០១៦-២០១៧ ក្រុមអ្នកប្រម៉ាញ់សត្វព្រៃគេបាញ់ដោយកាំភ្លើងរួចដឹកតាមរថយន្ត តែមកដល់បច្ចុប្បន្នពួកគេបានបង្វែរមកជាដើរឆ្លុះ និងដាក់ជាអន្ទាក់វិញដោយប្រើម៉ូតូ ឬគោយន្ត។ អន្ទាក់ត្រូវបានគេដាក់ពាស់ពេញព្រៃ ពិសេសនៅចំណុចដែលសត្វឆ្លងកាត់ និងជាកន្លែងដែលមានប្រភពទឹក និងកន្លែងមានចំណី។
លោកលោក សឿន ឡាយ បានដាក់កម្លាំងចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីឃ្លាំមើលពីដំណើរសត្វព្រៃ និងអ្នកប្រម៉ាញ់។ទន្ទឹមនឹងនេះក្រុមការងារសហគមន៍ក៏បានចុះរុករក និងប្រមូលយកខ្សែអន្ទាក់ដែលក្រុមព្រានព្រៃបានដាក់ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់សត្វដោយជាប់អន្ទាក់។ ទោះជាមានការដើរដោះយកអន្ទាក់ដែលព្រានព្រៃបានដាក់ពីសំណាក់ក្រុមល្បាតនៃសហគមន៍ក៏ដោយ ក្រុមព្រានព្រៃនៅតែមិនបោះបង់ការចិញ្ចឹមចិត្តយាយី គំរាមកំហែងសត្វព្រៃទាំងនោះ ហើយពួកគេនៅតែបន្តពង្រាយអន្ទាក់នៅគ្រប់ទិសទី ដើម្បីធ្វើការចាប់សត្វព្រៃ ដែលធ្វើឲ្យសត្វព្រៃប្រឈមនឹងការពិបាកគេចខ្លួនចេញពីសត្រូវដែលនៅរាយប៉ាយនោះ ។
លោកលោក សឿន ឡាយ បញ្ជាក់ថាសត្វដែលកំពុងប្រឈមនិងការរងគ្រោះខ្លាំងគឺ សត្វទន្សោងឈ្លូសនិងជ្រូកព្រៃ។ ដោយសារតែមានការប្រឈមខ្លាំង កម្លាំងសហគមន៍ស្មគ្រ័ចិត្តដែលធ្វើការគ្មានបៀវត្សរ៍នៅតែប្រឹងប្រែងបន្តសកម្មភាពរបស់ខ្លួនដោយពេលដើរដោះអន្ទាក់ ពេលយប់ដើរយាមល្បាត ដើម្បីគ្រប់គ្រងនិងថែរក្សាសត្វកម្រ និងជិតផុតពួជទាំងនោះឱ្យគេចផុតពីកាប់សម្លាប់របស់ព្រានព្រៃ និងក្រុមប្រម៉ាញ់ទាំងនោះ ៕

Previous Post

លោកស្រីយេន សម្ផស្ស ទទួលបានសិទ្ធិជាម្ចាស់ Brand ថ្មីលើផលិតផលក្រុមហ៊ុនគ្រួសារកក់ក្តៅ

Next Post

ឱកាសល្អសម្រាប់បងប្អូនចង់បានប្រភេទផ្ទះអាជីវកម្មបែបស៊ីវិល័យរួមនឹងការបញ្ចុះតម្លៃពិសេស មាននៅគម្រោងផ្ទះល្វែងអេស ភី អ រៀលធី គ្រុប

Related Posts

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
211
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
233
តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ
សន្តិសុខសង្គម

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ

16/07/2024
897
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ
សន្តិសុខសង្គម

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

21/05/2024
1k
ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង
សន្តិសុខសង្គម

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

09/05/2024
1.1k
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
1.4k
Next Post
ឱកាសល្អសម្រាប់បងប្អូនចង់បានប្រភេទផ្ទះអាជីវកម្មបែបស៊ីវិល័យរួមនឹងការបញ្ចុះតម្លៃពិសេស មាននៅគម្រោងផ្ទះល្វែងអេស ភី អ រៀលធី គ្រុប

ឱកាសល្អសម្រាប់បងប្អូនចង់បានប្រភេទផ្ទះអាជីវកម្មបែបស៊ីវិល័យរួមនឹងការបញ្ចុះតម្លៃពិសេស មាននៅគម្រោងផ្ទះល្វែងអេស ភី អ រៀលធី គ្រុប

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.