ភ្នំពេញ៖ ស្ថិតក្នុងវឌ្ឍនភាពនៃប្រទេសកម្ពុជា ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ នោះតម្រូវការផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋក៏កើនឡើងខ្លាំង ដោយគេសង្កេតឃើញប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តមួយចំនួន ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញដើម្បីបំពេញការងារ និងប្រកបអាជីវកម្មផ្សេងៗ ពិតណាស់ចង់បានផ្ទះដែលមានតម្លៃធូរថ្លៃ មានភាពស៊ីវិល័យ និងស្ថិតនៅក្នុងទីប្រជុំជនសម្រាប់របស់នៅ ។
ដោយមើលឃើញអំពីកំណើននៃតម្រូវការរបស់ប្រជាពលរដ្ឋខ្លាំងចំពោះអចលនទ្រព្យទើបគម្រោងទី១នៃសំណង់ផ្ទះល្វែងអេស ភី អ រៀលធី គ្រុប ស្ថាបនាសាងសង់ឡើងដោយធានាទាំងគុណភាព តម្លៃ សំណង់រឹងមាំ ស្អាត និងស៊ីវីល័យ ជាពិសេស ទីតាំងពោរពេញដោយសក្តានុពល ស្ថិតនៅជិតបុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទន្ទឹមនឹងនេះគម្រោងផ្ទះល្វែងនេះកំពុងបានផ្តល់ឱកាសដ៏ល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់បានប្រភេទផ្ទះអាជីវកម្មបែបស៊ីវិល័យ ជាមួយនឹងការបញ្ចុះតម្លៃពិសេសមុននឹងបុកគ្រឹះផងដែរ ។
បើតាមលោកលោកអ៊ូច ពន្លក និងលោកស៊ុ ណារ៉ា ម្ចាស់គម្រោងសំណង់ផ្ទះល្វែងអេស ភី អ រៀលធី គ្រុបនេះបានឲ្យដឹងថាគម្រោងសំណង់ផ្ទះល្វែងអេស ភី អ រៀលធី គ្រុបនេះមានផ្លូវមុខផ្ទះ១៦ម៉ែត្រកែងនឹងផ្លូវ៨ម៉ែត្រ ជាមួយនឹងទំហំផ្ទះស្តង់ដារ ៤.២ម៉ែត្រ x ១៦ម៉ែត្រ ក្នុងនោះមានបន្ទប់គេង៤ និង បន្ទប់ទឹក៥ ។ ចំណែកនៅខាងមុខផ្ទះសល់៧ម៉ែត្រ និងខាងក្រោយផ្ទះ១.៧ម៉ែត្រ ។ មិនតែប៉ុណ្ណោះគម្រោងនេះមានការកាត់ប្លង់រឹងជូន និងមានការរៀបចំនូវទឹកភ្លើងរដ្ធរួចជាស្រេច ៕
សូមទំនាក់ទំនងទូរសព្ទលេខ 015575777
077370718 0713737777