បន្ទាយមានជ័យ៖ ពិតជាគួរឲ្យអាសូរណាស់លោកតាវ័យចំណាស់កម្សត់ម្នាក់ប្រឹងរស់ ទាំងត្រដាស ត្រដួសអង្គុយលើកង់ដោយជើងម្ខាងប្រឹងទប់ជ្រែងខ្លាចដួលកង់ និងជើងម្ខាងទៀតប្រឹងដោលរករើសអេតចាយតាមដងផ្លូវតត្រុករាល់ថ្ងៃដើម្បីលក់យកប្រាក់ មកចិញ្ចឹមជីវិតដ៏កម្សត់មួយនេះ បើទោះបីជាទោះភ្នែកត្រចៀកប្រើការស្ទើរមិនកើត និងរាងកាយកាយចាស់ជរាយ៉ាងណាក្តី ។
បើតាមលោកតាជរាកម្សត់នេះបានឲ្យដឹងថា រូបគាត់ឈ្មោះអ៊ូច សារ៉េត អាយុ៧៥ឆ្នាំ បច្ចុប្បន្នរស់នៅម្នាក់ឯងក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈប្រពន្ធដើមបែកបាក់គ្នាជាច្រើន ឆ្នាំមកហើយឯប្រពន្ធក្រោយក៏បានស្លាប់ចោលទៀត។ គាត់គ្មានសាច់ញ្ញាតិ និងមុខរបរទេក្រៅពីបង្ខំចិត្តរករើសអេតចាយដើម្បីលក់ដោះស្រាយក្រពះប៉ុន្មានឆ្នាំចុងក្រោយនេះ ។
បើតាមប្រជាពលរដ្ឋអ្នកជិះខាងបានរៀបរាប់ប្រាប់ថា លោកតាកាលពីមុនរស់នៅឯភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ហើយក្រោយប្រពន្ធក្រោយគាត់បានស្លា.ប់ក៏មករស់នៅទីតាំងបច្ចុប្បន្នដោយមិនដឹងថា ចាំដីឲ្យគេឬដីគាត់ផ្ទាល់នោះទេ ។ រយៈពេលប្រហែល២ឆ្នាំ ចុងក្រោយនេះឃើញគាត់រស់អាស្រ័យ រករើសអេតចាយបានតិចតួចប៉ុន្តែគាត់តែងទទួលបានបាយម្ហូប និងថវិកាពីអ្នកស្រុកគេ ឲ្យតាមដងផ្លូវព្រោះឃើញគាត់ចាស់ណាស់ទៅហើយៗពេលឈឺម្តងៗបានអ្នកជិតខាងហុចបាយទឹកផងដែរ ៕