ព្រៃវែង៖ ៖ ឯកឧត្តមតាន់ សុខវិជ្ជា អនុប្រធានក្រុមការងារចុះជួយប្រជាពលរដ្ឋស្រុកពារាំង ប្រធានក្រុមការងារ ភូមិអណ្ដូង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មៀច សុផាន់ណា អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារឃុំមេសប្រចាន់ ខេត្តព្រៃវែង បានអញ្ជើញដឹកនាំសហការី នាំយកនូវសម្ភារៈចំាំបាច់មួយចំនួនជួយដល់ ឃុំមេសប្រចាន់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ។
ឯកឧត្តមតាន់ សុខវិជ្ជា បានមានប្រសាសន៍ថា សម្ភារៈសំខាន់ៗដែលសហការីនាំយក មកនោះរួមមាន អំពូសូឡា ៤ កុំព្យូទ័រ១គ្រឿង រទេះរុញ ៣ សម្ភារះផួយមុង ៣ ឈុត ថ្នាំពេទ្យ ៣ ឈុត ។ ឯកឧត្តមបានបន្តថា ក្រៅពីនេះបានជួយចាក់ដីផ្លូវរបោះលើភូមិព្រែកចំប៉ា អំពូលសូឡា៤ ដាក់នៅស្នាក់គណបក្សឃុំមេសរប្រចាន់ ២ គ្រឿង នៅប៉ុស្គ៏ នគរបាល១គ្រឿង នៅគល់ស្ពានព្រែកចាបភូមិមេសរប្រចាន់ចំនួន១គ្រឿង ។ រទេះរុញ ៣គ្រឿង ដោយក្នុងនោះផ្តល់ជូនភូមិព្រែកចំប៉ា១គ្រឿង ភូមិមេសរប្រចាន់លើ១គ្រឿង ភូមិអណ្ដូងខ្មែរឥស្លាម១គ្រឿង ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ១ ៣២០ ០០០រៀល និងប្រាក់ដុល្លាចំនួន ៨៦៤ដុល្លារ ។
សូមជម្រាបថា ឯកឧត្តមតាន់ សុខវិជ្ជា អនុប្រធានក្រុមការងារចុះជួយប្រជាពលរដ្ឋស្រុកពារាំង ប្រធានក្រុមការងារ ភូមិអណ្ដូងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មៀច សុផាន់ណា អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារឃុំមេសប្រចាន់ ខេត្តព្រៃវែង តែងតែចុះជួយដល់ប្រជាពលរដ្ឋនៅក្នងឃុំនេះជាប្រចាំ ដោយបានទទួលការ កោតសរសើរ និងគ្រាំទ្រពីប្រជាពលរដ្ឋជាខ្លាំង ៕