ភ្នំពេញ ៖ ពិតជាគួរកោតសរសើរណាស់ អ្នកស្រីយេន សម្ផស្ស បានវិវត្តខ្លួនបន្តិចម្តងៗ ដែលធ្លាប់ជាស្ត្រីមេផ្ទះធម្មតាក្លាយជាស្ត្រី ដ៏ជោគជ័យមួយរូបបានឈានពីថ្នាក់ដឹកនាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ហក់ឡើងទៅមួយកម្រិតទៀត គឺក្លាយជាម្ចាស់ ប្រែន(Brand)ថ្មី ប្រចាំក្រុមហ៊ុនមួយនេះនាពេលខាងមុខឆាប់ៗនេះ ។
បើតាមអ្នកស្រី យេន សម្ផស្ស បាបជម្រាបឲ្យដឹងថា មុនឈាន់ដល់ចំណុចជោគជ័យ ដែលស្ថិតក្នុង ក្តីស្រមៃរបស់ខ្លួននេះគឺអ្នកស្រីបានចាប់ផ្តើមប្រឡូកក្នុងវស័យជំនួញអនឡាញជាមួយក្រុមហ៊ុន គ្រួសារកក់ក្តៅតាំងពីឆ្នាំ២០១៨ ដោយប្រើដើមទុនរកស៊ីដំបូងត្រឹមតែ៧០ដុល្លារប៉ុណ្ណោះ ។ ដោយ សារក្តីស្រមៃដែលចង់ក្លាយម្ចាស់ប្រែនថ្មីមួយពិតប្រាកដ បានជំរុញឲ្យអ្នកស្រីខិតខំប្រឹងប្រែងធ្វើការ មិនរុញរាបើទោះបីជួបការលំបាកមួយចំនួនក្តី ។
អ្នកស្រីបានជម្រាបបន្តថា ដោយសារភាពអំណត់ខិតខំតស៊ូជាមួយនឹងឧបសគ្គទាំងនោះអ្នកស្រីបាន ឈានពីមួយកម្រិតទៅមួយកម្រិតចាប់តាំងពីដំណាក់កាលដំបូងមាន ភាពរីចម្រើនជាបន្តបន្ទាប់រហូត ក្លាយជាតំណាងចែកចាយធំ និងឡើងជា Super Dealer របស់ក្រុម ហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុម ហ៊ុនដ៏លើវិស័យជំនួញអនឡាញ ។
អ្នកស្រី យេន សម្ផស្ស បានបញ្ជាក់ថា ខណៈនេះក្រុមហ៊ុនកំពុងរៀបចំឯកសាលិខិតស្នាមដែល ពាក់ព័ន្ធមួយចំនួនទៅតាមនីតិវិធី ។ បន្ទាប់ពីរៀបចំនូវឯកសារទាំងនោះរវាងក្រុមហ៊ុន និងអ្នកស្រី រួចរាល់ប្រែន(Brand)ថ្មីនេះ នឹងចាប់ផ្តើមដំណើរការឡើងនៅខែកក្កដាឆាប់ៗខាងមុខនេះ ដោយ យកផលិតផលចេញពីក្រុមហ៊ុនគ្រួសារកក់ក្តៅ ប៉ុន្តែអ្នកស្រីមានសិទ្ធគ្រប់យ៉ាងក្នុងការកែប្រែ ឈ្មោះ រូបភាព និងសញ្ញាសម្គាល់ផលិតផលជាដើម ៕