ភ្នំពេញ៖ ក្មេងប្រុសអាយុ៨ឆ្នាំ ដែលក្រុមគ្រួសារប្រកាស់បាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣ម្សិលមិញនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់អណ្តែតទឹកត្រពាំងឈូក ប៉ុន្តែទោះបីជាយ៉ាងណាភ្លាមៗ គេពុំទាន់ដឹងថា ជាករណី ឃាតកម្មឬលង់ទឹកស្លាប់នោះទេ ។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទី ថ្ងៃត្រង់ទី០៤ខែ មិថុនា ឆ្នាំ២០២១ នៅចំណុច ស្រះដាំឈូកតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ អង្គ សង្កាត់ចោមចៅ ទី៣ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ដែលសពក្មេងប្រុសរូបនោះ ឈ្មោះ ចាន់ គីម ឡុង អាយុ៨ឆ្នាំជាសិស្ស មានលំនៅ ក្បែរកន្លែងកើតហេតុ ខាងលើ ។
បើតាមឪពុកម្តាយសពបានប្រាប់ទាំងអួលដើមកថា កូនប្រុសរបស់គាត់បានបាត់ខ្លួនតាំងពីវេលាលា្ងចថ្ងៃទី៣ ខែមិថុនា ដោយពុំឃើញចូលផ្ទះឡើយ ។ បន្ទាប់ពីបាត់កូន ក្រុមគ្រួសារនាំគ្នាដើររកនិងសួរនាំ អ្នកភូមិ ក្បែរនោះដែរតែពុំឃើញ លុះម៉ោងប្រមាណជាង១០ព្រឹក មានក្មេងៗទៅលេងទឹកប្រទះឃើញ សពអណ្តែតទឹកតែម្តង។ ក្រោយមកបានទាក់ទងទៅនគរបាលការិយាល័យ បច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការនគបាលរាជធានីភ្នំពេញដើម្បីចុះត្រូតពិនិត្យរកមូលហេតុ នៃការស្លាប់ ប៉ុន្តែនៅមិនទាន់ដឹងពីលទ្ធផលឡើយ ៕