(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញា គ្រប់ គ្រង បរិស្ថានប្រកប ដោយ ស្តង់ដារ ដែល ជា កត្តា ធ្វើឲ្យក្រុមហ៊ុន បន្តទទួល បានវិញ្ញាបនបត្រ ស្ដង់ដារ អន្តរជាតិ ISO 14001:2015 ស្ដី ពី ប្រព័ន្ធ គ្រប់ គ្រង បរិស្ថាន នៅ ដើមឆ្នាំ២០២១នេះទៀត។
វិញ្ញាបន បត្រ ISO 14001:2015 ជាប្រព័ន្ធគ្រប់គ្រង់បរិស្ថាន ដែល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួល បាន កើត ចេញ ពីការ ប្ដេជ្ញា ចិត្ត និង ការ អនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់ អគ្គនាយក ថ្នាក់ដឹកនាំ និង បុគ្គលិក តាម ផ្នែកនីមួយ ៗរបស់ ក្រុមហ៊ុន ដោយ អនុលោម តាមការតម្រូវរបស់ ស្តង់ដារ និងច្បាប់គ្រប់គ្រងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាចិត្ត ការពារ បរិស្ថាន ក្នុងរោងចក្រ ដោយពង្រឹងការគ្រប់គ្រង កាត់បន្ថយ លុបបំបាត់ការ បំពុលបរិស្ថាន ក្នុងរាល់សកម្មភាព ផលិតផល និង សេវាកម្មរបស់ខ្លួន តាមរយៈ ការអនុវត្តដោយហ្មត់ចត់ មាន ប្រសិទ្ធភាព និង ការធ្វើឲ្យកាន់តែប្រសើរឡើងជាប្រចាំ តាម ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងអនុលោមតាមច្បាប់កំណត់។
លោក ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនា យក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹង ថា ៖ «ការ ទទួល បានវិញ្ញាបនបត្រស្តង់ដារ អន្តរជាតិ នេះ ស បញ្ជាក់ពី បេសកកម្ម និងការអនុវត្ត របស់ ខ្មែរ ប៊ែវើរីជីស ដែលបានប្រកាន់ខ្ជាប់ និង អនុលោមទៅតាមលក្ខខណ្ឌនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយយើងនឹងបន្តអនុវត្តលើលក្ខខណ្ឌទាំងនោះ ជាមួយ នឹង ទំនួល ខុស ត្រូវ ខ្ពស់ លើ បរិស្ថាន និងសង្គម»។
បន្ថែម ពី នេះ ការបំពាក់ម៉ាស៊ីន និង បច្ចេកវិទ្យា ទំនើបៗ ក្នុងខ្សែសង្វាក់ផលិតកម្មដែលមានសមត្ថភាព អាចគ្រប់គ្រងរាល់សកម្មភាពដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន បាន រួម ចំណែកធ្វើឲ្យការ ថែ រក្សា បរិស្ថាន កាន់ តែ មាន ប្រសិទ្ធិភាព និង ប្រសើរ ឡើង ឥតឈប់ឈរនៅក្នុងក្រុមហ៊ុន៕