តារាចម្រៀងជើងចាស់ ស៊ុ សារឿន បានបាត់បង់អាយុសង្ខា ក្នុងវ័យ៦៩ឆ្នាំ កាលពីវេលាព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ វេលាម៉ោងជាង១១ព្រឹក។ ការចាកចេញពីលោកនេះបង្កអោយ តារាដែលស្គាល់លោកជាច្រើនអ្នក មានការសោកស្តាយនិង ស្រឡាំងកាំងបំផុតហើយ ពិតជាមិននឹកស្មានថា តារាដ៍មានធនធានពេញខ្លួនចាកចេញម្នាក់ទៀតបន្ទាប់ពី អ្នកនាង សុិន ឧត្តមផល្លា។
អតីតបេក្ខនារីខាមបូឌាអាយឌល ចែម ស្រីលក្ខ័ បានសរសេរសារថា «ខ្ញុំពិតជារន្ធត់ចិត្តណាស់លោកគ្រូ ពេលលឺដំណឹងដ៏ក្រៀមក្រំមួយនេះលោកគ្រូ Sum Saroeun។🙏😭😭 លោកគ្រូបានបង្ហាត់បង្រៀន និង ផ្ដល់បទពិសោធន៍ជាច្រេីនដល់ខ្ញុំ😭 តែងតែបារម្មណ៍ សួរនាំ សួរសុខទុក្ខសិស្សម្នាក់នេះ😭😢..ពេលនេះលោកគ្រូបានចាកឆ្ងាយពីពួកខ្ញុំរហូតហេីយ 🙏😢 សមវិញ្ញាណក្ខ័ន្ធលោកគ្រូដល់ឋានបរមសុខ🙏🙏🙏។ខ្ញុំនិងចងចាំដំបូន្មានល្អៗលោកគ្រូជានិច្ច😭😭🙏»។
លោកអ៊ុក ណារីមវិញបានបង្ហោះសារដែរថា«ខ្ញុំពិតជាមានការតក់ស្លុត រន្ធត់ចិត្ត និងសោកស្តាយខ្លាំងណាស់ មិនចង់ជឿទេនៅពេលដឹងដំណឹងដ៏សោកសង្រេង ចំពោះការបាត់បង់ លោក គ្រូ ស៊ុ សារឿន ដែលជាធនធានសិល្បៈដ៏មានទេពកោសល្យ ទាំងការច្រៀងនិងនិពន្ធ ។
លោកគ្រូ បានទទួលមរណភាព ឃ្លាតចាកចោលយេីងទាំងអស់គ្នាហេីយ នៅវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
មរណៈភាពរបស់ លោកបង្កការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ ពីតារាជាច្រើនពិសេសតារាហង្សមាស ព្រោះធ្លាប់ មានបទចម្រៀងល្អល្បីៗបានដោយសាររូបលោកនិពន្ឋអោយច្រៀង។
ការបាត់បង់នេះធ្វើអោយមានការ លើកឡើងថាជាការបាត់បង់ ធនធានសិល្បៈដ៍ល្អមួយទៀត។ តាមដឹងលោកក៍ធ្លាប់មានប្រវត្តិច្រៀងជំនាន់លោក សុិន សុីសាមុត ហើយក៍ជាដៃគូចម្រៀងជាមួយ អ្នកស្រីហែម សុវណ្ណផងដែរ។ លោកបានតស៊ូច្រៀងតាំងពីឆ្នាំ១៩៨០មកដល់បច្ចុប្បន្នដោយចេញ មុខច្រៀងតាមកម្មវិធីផ្សេងៗបានខ្លះ ដូចខាងកម្មវិធី «រាត្រីពណ៌ស្វាយ»«តន្ត្រីស្រុកស្រែ»ហើយកន្លងមកលោកបានខាង ថ្នាក់ដឹកនាំទូរទស្សន៍ហង្សមាស យកអោយមកធ្វើជាអ្នកនិពន្ឋចម្រៀងអោយតារាហង្សមាស។ តារាចម្រៀងមួយចំនួនបង្ហោះសារសោកស្តាយ និងកាន់ទុក្ខមាន ខាត់ សុឃីម ពេជ្រ សោភា អ៊ុក ណារីម សួស លីនដាជាដើម។