បុរសកំសត់ម្នាក់ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសាររូបគាត់ដើរពនេចរស្ពាយបាវតាមខ្លួនអស់រយៈពេល៣០ឆ្នាំ លុះដល់កាលពីពេលថ្មីៗកន្លងទៅនេះ បុរសរូបនេះបានជួបនឹងបងស្រីបង្កើតរបស់ខ្លួនបានស្រាយបាវរបស់ខ្លួនយកលុយប្រមាណ១៨លានរៀលដើម្បីឲ្យបងស្រី ។ បន្ទាប់ពីមហាជនបានឃើញលុយរាប់សិបលាននៅក្នុងបាវរបស់បុរសកម្សត់រូបនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថាប៉ាវកញ្ចាស់ដែលបុរសរូបនេះស្ពាយ បែជាមានលុយច្រើនដល់រាប់លាននោះទេ ។
ដោយសារខ្លាចម្តាយចុងបុរសរូបនេះបានរត់ចេញពីផ្ទះរបស់ខ្លួននៅភូមិគោករវៀង ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អស់រយៈពេល៣៥កន្លងមកហើយ ដោយធ្វើដំណើររសាត់អណ្តែតពនេចរគ្មានគោលដៅអត់បាយក្រហាយទឹកគ្មានទីពឹង ។ លុះប្រជាពលរដ្ឋឃើញហើយអាណិតបានឲ្យបាយទឹកនិងថវិកាខ្លះៗជាហូរហែរ សម្រាប់ទិញម្ហូបអាហារហូប ។ បុរសរូបនេះបានយកមកទុកក្នុងបាវរបស់គាត់រាប់សិបឆ្នាំមកហើយទើបគេឃើញមានលុយច្រើនបែបនេះ ។
បើតាមបងស្រីបង្កើតរបស់បុរសរូបនេះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់ឈ្មោះ យឿន ធី អាយុ៤៨ឆ្នាំ ដោយរូបគាត់មិននឹកស្មានថាប្អូនប្រុសរបស់ខ្លូននៅមានជីវិតរស់នៅដល់បច្ចុប្បន្ននោះទេព្រោះបែកគ្នារាប់សិបឆ្នាំមកហើយ ដែលធ្វើឲ្យស្រ្តីរូបនេះរំភើបពេលបានជួបប្អូនប្រុសម្តងទៀត ៕