New Zealand៖ ប្រជាពលរដ្ឋរាប់រយនាក់បានជម្លៀសខ្លួនចេញភ្លាមៗ និងបោះបង់ចោលផ្ទះសម្បែងរបស់ខ្លួនក្នុងតំបន់ Canterbury ប្រទេស New Zerland ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់វាយលុកយ៉ាងខ្លាំង បង្កឲ្យខូចខាត់ផ្លូវធំ សាលារៀន ការិយាល័យ និងផ្ទះប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីការប្រកាសអាសន្នរបស់អាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះ ប្រមាណ៣០០គ្រួសារ ត្រូវបានជម្លៀសភ្លាមត្រឹមពេលមួយយប់ ដោយសារតែ ទឹកក្នុងទន្លេនៅតំបន់នេះហក់ឡើងខ្លាំង ដែលបង្កជាទឹកជំនន់អាចបណ្តាលឲ្យ គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះដែរ កងកម្លាំងការពារត្រូវបានចេញប្រតិបត្តិការតាមរយៈឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងតំមួយចំនួនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ដ៏អាក្រក់នេះ ៕