ព្រះវិហារ ៖ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានជម្រាបឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្សាន្ត នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានសហការជាមួយ អង្គការកំចាត់មីនកម្ពុជា ធ្វើការសំអាតសំណល់គ្រឿងផ្ទុះ សល់ពីសង្រ្គាម នៅបន្ទាយទាហានចាស់ ចំណុចទួលអង់តែន ក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន ១០០គ្រាប់ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា សំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាមទាំងនោះរួមមាន មីនប្រឆាំងមនុស្សទំហំ ៦០mm ម៉ាក pomz 2m ចំនួន ៧១គ្រាប់, មីនប្រឆាំងមនុស្សទំហំ ៦០mm ម៉ាក mbv 78a1 ចំនួន ១០គ្រាប់, មីនប្រឆាំងមនុស្សទំហំ ៦០mm ម៉ាក type 69 ចំនួន ០១គ្រាប់, គ្រាប់មិនធាក់ថយ ទំហំ 82mm ម៉ាក type 65 ចំនួន ១៥គ្រាប់, គ្រាប់មិនធាក់ថយ ទំហំ 57mm ម៉ាក m306 ចំនួន ០២គ្រាប់ ៦.និងក្បាលគ្រាប់ចំនួន ០១គ្រាប់ ។
មន្ត្រីការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងយើងបានប្រគល់យុទ្ធភ័ណ្ឌទាំងនេះ ឲ្យអង្គការកំចាត់មីនកម្ពុជា យកមករក្សារទុក្ខ ៕