មីយ៉ាន់ម៉ា៖ ស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន ហាក់នៅតែកើនកំដៅដដែល ដែលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ម្សិលម៉ិញនេះក្រុមយោធាមីយ៉ាន់ម៉ា បានបាញ់ទៅលើទឹកដីថៃយ៉ាងកម្រោល ធ្វើឲ្យប្រជាបលរដ្ឋថៃដែលរស់នៅតំនប់នោះ ភ័យស្លន់ស្លោ ព្រលឹងចុងសក់ រត់ចែកជើងគ្នាព្រាត ។
តំបន់ជាយដែនមីយ៉ានម៉ា-ថៃ ដែលក្រោមយោធាភូមាបានបាញ់បោះទៅនោះ ស្ថិតក្នុង តំបន់ មែ ហុង សុន (Mae hong son) ដោយក្រុមយោធាបានសន្និដ្ឋានថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានឆ្លងដែនចូលទឹកដីថៃនៅតំបន់នេះ ហើយក៏អាចជាកន្លែងដែលក្រុមទាហ៊ានការៀង KNU អាចនឹងលាក់ខ្លួននៅទីនោះដើម្បីគេចពីការវាយប្រហារណាមួយ ។
សូមជម្រាបថា បើទោះបីយ៉ាងណាក្តីរហូតដល់ពេលនេះក្រុមទាហ៊ានយោធាមីយ៉ាន់ម៉ា ក្រោយពីការបាញ់បោះលើតំបន់នេះទាំងកម្រោល បានចូលមកពិភាក្សាសម្របសម្រួលដោះស្រាយជាមួយភាគីថៃរួចរាល់ហើយ ដើម្បីកុំឲ្យប្រជាពលរដ្ឋថៃមានភាពចលាច័ល ភ័យស្លន់ស្លោចំពោះសកម្មភាពនេះ ៕