ភ្នំពេញ៖ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ដើម្បីទាក់ទាញការវិនិយោគពីបរទេសផ្ទាល់ឲ្យកាន់តែច្រើន ដូចជាគាំទ្រដល់ការរីកចម្រើននៃនគរូបនីយកម្មផងដែរ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទីក្រុងកាន់តែប្រសើរឡើង។ ដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាល វិស័យទីផ្សារអចលនទ្រព្យ បានពង្រីកវិសាលភាពជាច្រើនប្រភេទ។ យើងទទួលស្គាល់ថាអចលនទ្រព្យ ដីធ្លី និងផ្ទះ គឺជាប្រភេទនៃការវិនិយោគដែលមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់មនុស្សជាច្រើន។ យ៉ាងណាមិញ អចលនទ្រព្យសម្រាប់ធ្វើពាណិជ្ជកម្ម មានការអភិវឌ្ឍន៍ជាខ្លាំង ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយនឹងក្លាយទៅជាចំណែកមួយបន្ថែមទៀតដែលនឹងទទួលបានប្រាក់ចំណេញខ្ពស់ក្នុងការវិនិយោគ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តផ្សេងៗទៀត។
យើងអាចឃើញថាមានការអភិវឌ្ឍ អាគារពាណិជ្ជកម្មកាន់តែច្រើនឡើងៗ ផ្សារទំនើបផ្សារទំនើបនិងកន្លែងលក់ទំនិញជាច្រើន។ ផ្សារទំនើបដែលគួរអោយកត់សម្គាលនាពេលថ្មីៗនេះ មានដូចជាគឺផ្សារ ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ,ជីបម៉ុងសេនធើ បាក់ទូកស្ថិតនៅជាប់វិទ្យាល័យបាក់ទូកក្នុងនិងផ្សារទំនើបNew City Walk ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។ ក្នុងពេលបច្ចុប្បន្ននេះ ផ្សារពាណិជ្ជកម្មចំនួន ២ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន គឺការផ្សារទំនើបអ៊ីអនម៉ល ៣ និងផ្សារជីស៊ីអូរឫស្សី ដែលផ្សារទាំង ២ ត្រូវបានរំពឹងទុកថានឹងបញ្ចប់នៅឆ្នាំ២០២៣ ។
នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ២០២១នេះ ក្រុមហ៊ុនវិនិយោគ អចលនទ្រព្យធំមួយ ដែលជាម្ចាស់គម្រោងខុនដូរ៣២ជាន់ CEO Wyndham Residence ដែលនៅមុខវិទ្យាល័យបាក់ទូក នឹងគម្រោងបុរី Nadi by GC Cityនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បាន បង្ហើបពីគម្រោងថ្មីមួយ គឺជាផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។
លោក អេរិច ឆុង នាយកប្រតិបត្តិនៃគម្រោងផ្សារ ជីស៊ី អូឫស្សី បានលើកឡើងថា “ផ្សារជីស៊ី អូរឫស្សី គឺជាឱកាសមាសមួយ សម្រាប់វិនិយោគិនឈានចូលក្នុងវិស័យទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។ គម្រោងផ្សារជីស៊ី អូរឫស្សី នឹងធ្វើភាវូបនីយកម្ម ផ្សារក្នុងស្រុកបែបប្រពៃណីឲ្យកាន់តែរីកចម្រើន សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីទទួលបានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) នាយុគសម័យដ៏ទំនើបនេះ។ផ្សារជីស៊ីអូរឫស្សី ត្រូវបានរំពឹងថាជាផ្សារក្នុងស្រុកជំនាន់ថ្មីនឹងបានប្រជាប្រិយភាពដូចផ្សារក្នុងស្រុកធំៗដទៃទៀត ដោយផ្សារជីស៊ីអូរឫស្សី បានរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មប្រពៃណីខ្មែរ ជាមួយនឹងការប្រើប្រាស់លំហូរនៃខ្យល់ធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងផ្ទៃអគារ។ ផ្សារជីស៊ីអូរឫស្សីនឹងបន្តនូវគោលដៅរបស់ផ្សារនៅក្នុងស្រុក របស់កម្ពុជា ដោយធ្វើការលាយបញ្ចូលគ្នានូវស្ថាបត្យកម្មបែបប្រពៃណីព្រមជាមួយនឹងការប្រើប្រាស់នូវខ្យល់ និងម្លប់ធម្មជាតិ។ ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅតាមរចនាបទទីក្រុង ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ គម្រោងផ្សារជីស៊ីអូរឫស្សីនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២៣, ផ្សារជីស៊ីអូឬស្សីនឹងក្លាយទៅជាកន្លែងទាក់ទាញបំផុត សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ផងដែរ ព្រោះវាតំណាងឱ្យប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ខ្មែរយើង។ យើងផ្សាភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគយើងដឹងច្បាស់ថាបេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់។”