កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះ២ខ្នងត្រូវបាន អគ្គិភ័យលេបត្របាក់ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងថ្ងៃដែលស្ថិតនៅភូមិចក ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងមានទំហំ៧ និង៩ម៉ែត្រ ជញ្ជាំងឈើដំបូលស៊ីប្រូម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រីអាយុ៥២ឆ្នាំ ឆេះម៉ូតូ០១គ្រឿង ស្រូវ២,៥ តោននិងម៉ាស៊ីនបូមទឹក ០៣គ្រឿង ។ មួយខ្នងទៀត ផ្ទះទំហំ៨ និង៦ម៉ែត្រម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើដំបូលក្បឿង ឆេះជញ្ជាំងអស់ មួយចំហៀង ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញផ្សែង បានហុយចេញខ្មួលខ្មាញ់ឡើងទៅលើហើយក៏បាននាំគ្នាចេញ ជួយពន្លត់ និងបានជួយ អន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ស្រុកកំពង់ត្រឡាច ជួយពន្លត់មិនឲ្យឆេះរាលដាល បន្តទៀត ។
បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចករណីអគ្គីភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។ ប៉ុន្តែទោះបីយ៉ាងណាក្តីក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕