ភ្នំពេញ: ភរិយាឧកញ៉ា ឌួង ងៀប លោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្ដាយបង្កើតរបស់ លោកឧកញ៉ា ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការស្នើសុំទៅខាងស្ថានប័នពាក់ព័ ន្ធ បន្តស្វែងរកយុត្តិធម៌សម្រាប់លោក ជំទាវផ្ទាល់ រួមទាំងកូនប្រុសព្រះតេគុណ ឌួង ឆាយ។
ក្នុងសន្និសីទសារព័ត៌មាននារសៀលនេះផងដែរ លោកជំទាវ ខុង លីស៊ីអាណា បានលាតត្រដាងរឿងរ៉ាវផ្ទៃក្នុងជាច្រើនដែលពាក់ព័ន្ធនឹងដំណើរដើមចម រួមទាំងភស្តុតាងជាច្រើន មុនអតីតកូនប្រសារស្រី លែងលះគ្នាជាមួយតេជគុណ ឌួង ឆាយ ។ ក្នុងនោះរួមទាំងការគ្រប់គ្រងស្ថានីយ៍ប្រេងតូតាល់នៅផ្លូវ 2004, ដីផ្ទះវីឡាកេរ្តិ៍របស់គាត់ដែល កូនប្រសារកំពុងរស់នៅសព្វថ្ងៃជាដើម និងរឿងពាក់ព័ន្ធមួយចំនួនទៀត ។
ជាចុងក្រោយ លោកជំទាវ ខុង លីស៊ីអាណា ក៏បានអំពាវនាវដល់ប្រមុខដឹកនាំកំពូល និងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជួយផ្តល់យុត្តិធម៍ និងការពិតអោយកូនប្រុសរបស់អ្នកស្រី ដែលគ្នាបានទទួលរងនៅអយុត្តិធម៍ និងប៉ៈពាល់សតិអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរចង់គិតខ្លីម្តងដោយសារឈឺចាប់ពេកចាញ់បោក និងស្លាប់ក្រោមដៃមនុស្សដែលខ្លួនស្រលាញ់ និងជាមនុស្សជឿជាក់ជាទីបំផុតមិននឹកស្មានដល់ថាជាម្តាយរបស់កូនៗខ្លួនឯង ៕
សូមស្តាប់ប្រសាសន៍របស់លោកជំទាវ ខុង លីស៊ីអាណា ភរិយារបស់ឧកញ៉ា ឌួង ងៀប និងត្រូជាញោមស្រីរបស់ព្រះតេជគុណ ដួង ឆាយ ៖