កំពង់ឆ្នាំង៖ ករណីអគ្គិភ័យដ៏សន្ធោសន្ធៅ និងរន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឆក់ យកជីវីតមនុស្ស អស់ ចំនួន៦នាក់ក្នុងនោះមានកូនៗ និងម្តាយដែលកំពុងមានផ្ទៃពោះ បន្សល់ទុកតែប្តីឲ្យនៅកំពា្រ ។
បន្ទាប់ពីឃើញហេតុការណ៍នេះភ្លាម លោកស្រីទ្រី ដាណា រន្ធត់ចិត្តពេកបាន បង្ហោះ សារថា «ផ្ញើថវិកាចូលរួមរំលែកទុក្ខ1000$ ដើម្បីរៀបចំបុណ្យសព ឱ្យពួកគាត់ទៅបានស្ងប់សុខ អាណិតបងប្រុស បាត់បង់ប្រពន្ធ និងកូនទាំងអស់ ៦នាក់។ មើលហើយខ្លោចចិត្តណាស់។ គាត់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង គេប្រាប់ថាគាត់ជាអ្នកដឹកក្អម ចានឆ្នាំងលក់ តាមរ៉ឺម៉ក ខំប្រឹងណាស់ ទម្រាំទិញស័ង្កសីមកបិទបាំងផ្ទះ កុំឱ្យត្រូវទឹកភ្លៀង។ ខំចាប់ដៃគ្នាតស៊ូ មានជម្រកប៉ុណ្ណឹង បែរត្រូវភ្លើងឆាបឆេះ យកទាំងជីវិតប្រពន្ធ កូនគាត់ះអស់ទៀត ធ្លាប់ជួយបងស្រីម្នាក់នៅខេត្តព្រៃវែងកាលមុន មានរឿងដូចគ្នា អាណិតពួកគាត់ណាស់។ អរគុណអាជ្ញាធរ សមត្ថកិច្ច ជួយរៀបចំបុណ្យគាត។ ពេលលំបាក ត្រូវជួយគ្នា ផ្ដល់កម្លាំងចិត្ត» ។
សូមជម្រាបថា លោកស្រីទ្រី ដាណា ត្រូវបានមហាជនកោតសរសើ និងគោរពស្រលាញ់ ជាខ្លាំង ដោយសារឃើញលោកស្រីលេចមុខតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន ជួយដល់អ្នកក្រលំបាក មនុស្សជាសជរាគ្មានទីពឹងជាដើម ។ មិនតែប៉ុណ្ណោះលោស្រី និងស្វាមី បានបរិចាកថវិការចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គមជាតិ ទៀតផង ។