ភ្នំពេញ៖ មហាជនហាក់សម្តែងនូវទឹកចិត្តត្រេកអរ និងរំភើបចិត្តជំនួស នៅពេលឃើញ លោកជំទាវហ៊ឹម សុភ័ក្រ បង្ហោះសារប្រើពាក្យយ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបកំណើតរបស់ ស្វាមីគឺលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលឈាន ចូលដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតគម្រប់ ៣៦ឆ្នាំ ឈាន ចូល៣៧ឆ្នាំ ។
លោកជំទាវ ហ៊ឹម សុភ័គ្រ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើពាក្យ យ៉ាងផ្អែមល្ហែមថា« រីករាយថ្ងៃកំណើតប្តីសំលាញ់ចិត្តអូន សូមជូនពរបងមានសុខភាពល្អអាយុយឺនយូរជាម្លប់កូនចៅនិងតំណាងចែកចាយទាំងអស់ ជាពិសេសសូមអោយបងសំបូរសម្បត្តិទ្រព្យច្រើននិងជោគជ័យគ្រប់ភារកិច្ច ជាអ្វីមិនអាចខ្វះបាននោះត្រូវតែស្រលាញ់អូនឲ្យបានច្រើនៗស្រលាញ់គ្នាដល់ចាស់កោងខ្នងមក» ។
គ្រាន់តែឃើញសារយ៉ាងផ្អែមល្ហែមនេះភ្លាម លោកឧកញ៉ាអ៊ុច សម្បត្តិ រំភើបចិត្តផ្តល់នូវ ទឹកចិត្តតបវិញភ្លាម តាមសារខំម៉ិនរូបភាពបេះដូងយ៉ាងពេញចិត្តពេញថ្លើមតែម្តង ព្រោះ គូរស្វាមី-ភរិយា គ្រប់រូបតែងតែចង់ទទួលបានការយកចិត្តទុក និងយល់ចិត្តគ្នា ចេះប្រើ ពាក្យពិរោះផ្អែមល្ហែម និងផ្តល់ក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ដែលសុទ្ធសឹងតែ ជាធាតុ ផ្សំដ៏សំខាន់សម្រាប់បង្កើតនូវសុភមង្គលនៅក្នុងគ្រួសារ ។
គេសង្កេតឃើញថា គ្រាន់តែឃើញសារ និងដឹងថ្ងៃខួបកំណើតរបស់លោកឧកញ៉ាភ្លាម មហាជន សម្តែងទឹកចិត្តរំភើបរីរាយជំនួស ដោយឃើញអ្នកខ្លះចូលខំម៉ិនថា «អបអរថ្ងៃខួបកំណើតហ៊ាសូមឱ្យហ៊ាទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចនឹងមានសុភម្គលក្នុងក្រុមគ្រួសារ» និងអ្នកខ្លះចូលខំម៉ិនថា «រីករាយថ្ងៃកំណើតលោកពុក សូមអោយលោកពុកសុខភាពល្អ ជោគជ័យគ្រប់ភារះកិច្ច អាយុយឺនយូ នឹងមានសុភមង្គលច្រេីនៗ» ជាដើម ។
មហាជនតែងសង្កេតឃើញថា គូរស្វាមីទាំងពីរគឺលោកឧកញ៉ា អ៊ុច សម្បត្តិ និងលោក ជំទាវ ហ៊ឹម សុភ័ក្រ តែងផ្តល់ភាពផ្អែមល្អែមដល់គ្នាទៅវិញទៅមក ស្ទើតែមហាជនច្រ ណែនជំនួសទៅហើយ តាមរយៈការបង្ហោះរូបភាពស្និទ្ធស្នាលនឹងគ្នា ជួបជុំក្រុមគ្រួសារ រួមជាមួយនឹងការអមដោយសារពាក្យពិរោះផ្អែមទន់ជកចិត្តទៀតផង ៕