បាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យយដឹងថា ក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបវិបត្តនូវជំងឺកូវីដ.១៩កំពុងរាតត្បាត ក៏មានឧក្រិដ្ឋជន២នាក់លួចដឹកដឹកជញ្ជូនគ្រឿងញៀនជិត៣គីឡូក្រាម បម្រុងចរាចរលើទីផ្សារងងឹត តែគេចមិនផុតពីកម្លាំងសមត្តកិច្ចនគរបាលជំនាញការិយាល័យទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តបាត់ដំបងបង្ក្រាបបាន កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្រះទឹកថ្មី ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ជនសង្ស័យម្នាក់ឈ្មោះ ឡេង សម្បត្តិ ហៅវែង ហៅអាខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ នឹងម្នាក់ឈ្មោះ កូយ រដ្ឋា ហៅ ពយ ភេទ ប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរដូចគ្នា ។
បើតាមលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនឲ្យដឹងថា ការបង្ក្រាបករណីជនឧក្រិដ្ឋជួញដូរគ្រឿងញៀននោះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងមានសម្របសម្រួលពីឯកឧត្តម គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងដែរ ។ លោក ឡឹក វណ្ណៈ បន្តថា លទ្ធផលកម្លាំងសហការយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ នឹងចាប់យកវត្ថុតាងថ្នាំញៀនជិត៣គីឡូក្រាម ។
ក្នុងនោះមាន.សារធាតុញៀនប្រភេទ.ម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២៩៨៩.៣៤ ក្រាម
.សារធាតុញៀនប្រភេទ.មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១០០៦ គ្រាប់ស្មើទម្ងន់៨៧.៣២ក្រាម ។
.សារធាតុញៀនប្រភេទ.អិុចស្តាសុី (MDMA) ចំនួន១៤៩ គ្រាប់ ទម្ងន់៥១.៦២ ក្រាម ។
.សាធាតុញៀនប្រភេទ.កេតាមីន(KETTAMIN)ចំនួន២០ គ្រាប់ ស្មើទម្ងន់ ៣.៩២ក្រាម ។
.រថយន្ត១គ្រឿង ម៉ាកបាឡែន
.ម៉ូតូសង់១គ្រឿង ផលិតឆ្នាំ២០១៧ ។
ជនសង្ស័យ នឹងវត្ថុតាងត្រូវបានប្រគល់ឲ្យសមត្តកិច្ចនគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ហើយសមត្តកិច្ចនៅបន្តសហការជាមួយ តាមចាប់មុខសញ្ញាជាមេក្លោង និងគូរកន ដែលកំពុងគេចខ្លួនថែមទៀត ៕