ភ្នំពេញ ៖ ម្តាយ រន្ធត់ ចិត្ត ស្រែកទ្រហោយំគួរ ឱ្យសង្វេគ បន្ទាប់ពី អ្នក ភូមិរាវរក ឃើញ សព កូនប្រុស អាយុ ៧ ឆ្នាំ ម្នាក់ ដែល បាន ទៅ លេង ទឹកទន្លេ ហើយ បាន លង់ទឹក ស្លាប់ បង្កអោយ មានការ ភ្ញាក់ផ្អើល កាលពី ព្រឹក ថ្ងៃ ទី ៦ ខែ ឧសភា ឆ្នាំ ២០២១ នៅ ចំណុចច្រាំង ទន្លេមេគង្គ ខាងជើង វត្ត គៀន ឃ្លាំង ក្នុងភូមិគៀន ឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ។
ក្មេង ប្រុស រងគ្រោះ ឈ្មោះ គង់ តារា រិ ទ្ធ អាយុ ៧ ឆ្នាំ មាន ឪពុក ឈ្មោះ គង់ រស្មី និង ម្តាយ ឈ្មោះ វឿ ន គឹ ម ស្រ៊ុ ន អាយុ ៣១ ឆ្នាំ មាន លំនៅ ផ្ទះ ជួល ក្បែរ កន្លែង កើតហេតុ ខាងលើ ។
តាម ប្រភព ព័ត៌មាន បាន អោយ ដឹង ថា នៅ មុន ពេល កើតហេតុ មាន ក្មេង ចំនួន២ នាក់ បាន ទៅ លេង ទឹកទន្លេ មេគង្គ កន្លែង ដែល ចាក់ ថ្ម យ៉ាងច្រើនតាម ច្រាំង ទន្លេ ។ ខ ណះ នោះ ក្មេង រង គ្រោះក៍បាន លង់ទឹក លិច បាត់ ហើយក្មេង ប្រុស ម្នាក់ ទៀត ក៏បានរ ត់ទៅ ប្រាប់ អ្នក ភូមិ ក្បែរ គ្នា និង ម្តាយ នាំ គ្នាជួយ រាវរក ឃើញដែរ ប៉ុន្តែ ជា អកុសល ក្មេង ប្រុសរងគ្រោះ បាន ស្លា.ប់ បាត់ ទៅ ហើយ ។
តាម ប្រភព ព័ត៌មាន បានអោយ ដឹង ទៀត ថា បន្ទាប់ ពី រក ឃើញ អ្នក ភូមិក៏បាន នាំ គ្នាជួយ សង្គ្រោះ ដោយ លើក រលាក់ ទឹក ចេញ ដែរ តែក្មេងប្រុសរងគ្រោះនៅតែ មិនដឹងខ្លួន ដោយ ពុំ អស់ចិត្ត ស្ត្រី ជា ម្តាយ ក៍បាន ដឹក តាម ម៉ូតូ កង់ បី ប ញ្ជូន ទៅ កាន់ មន្ទីរពេទ្យ កាល់ ម៉ែ ត ហើយត្រូវ បាន គ្រូពេទ្យ ប្រាប់ ថា ក្មេងប្រុសរងគ្រោះ ស្លា.ប់ បាត់ ទៅ ហើយ។
ក្រោយពេលកើតហេតុ ស.ពក្មេង ប្រុសរងគ្រោះ ត្រូវ បាន ឪពុក ម្តាយ ប ញ្ចូ ន ទៅ កាន់ ទៅ កាន់ វត្ត ព្រែក លៀប ដើម្បី រៀបចំ ធ្វើបុណ្យ តាម ប្រពៃណី ៕