ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានលេបត្របាក់អាគារប្រជុំ០១ខ្នង អស់ស្ទើទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះដែរបណ្តាលអោយធាបឆេះអាគារប្រជុំ១ខ្នង ដែលមានទំហំ ២៥ម៉ែត្រx៨ម៉ែត្រ ឆេះអស់ប្រហែល៩០% រួមជាមួយសម្ភារៈមាន ៖ .ម៉ូតូម៉ាកឌូក០១គ្រឿង .ម៉ូទ័របូមទឹក០២គ្រឿង .ម៉ូទ័រស្វាន០២គ្រឿង .ឧបករណ៍ផ្សាដែក០២គ្រឿង .ម៉ូទ័រកាត់ឈើ០១គ្រឿង .ម៉ូទ័របាញ់វីស០១គ្រឿង .ម៉ូទ័រខាត់ឈើ០១គ្រឿង .ម៉ូទ័រខាត់ដែក០១គ្រឿង .ឧបករណ៍បំពងសំឡេង០១ឈុត .កៅអីឈើ១៤០កៅអី .តុ គណ:ធិបតី០១ .តុ គណ:ចាត់តាំង០១ .កង្ហាបញ្ឈរធំ០២គ្រឿង .កង្ហាព្យូពិដាន១២គ្រឿង .សម្ភារៈផ្ទះបាយ០១ឈុត និងសម្ភារៈ ០១ចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ២៥០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លា)។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការបានទាំងស្រុង និងមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្កអោយកើតមានអគ្គិភ័យនេះឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕