ភ្នំពេញ ៖ ក្រសួង ព័ត៌មាន បាន បញ្ជាក់ ពី តំបន់ យក ព័ត៌មាន និង ការ ផ្សាយ ព័ត៌មាន ក្នុង តំបន់ហាមឃាត់ អំឡុង ពេល បិទ ខ្ទប់ ។ យោង តាម សេចក្តី ជួន ដំណឹង ពី ការ ចូល យក ព័ត៌មាន និង ការ ផ្សាយ ព័ត៌មាន ក្នុង តំបន់ហាមឃាត់ បាន បញ្ជាក់ ថា ជម្រាប ជូន លោក លោកស្រី ម្ចាស់ ប្រព័ន្ធ ផ្សព្វផ្សាយ…
សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន ទាន់ ហេតុការណ៍ ព័ត៌មានពិត និង គួរឲ្យទុកចិត្ត
រាជធានី ភ្នំពេញ ៖ ក្រសួង ព័ត៌មាន បាន បញ្ជាក់ ពី តំបន់ យក ព័ត៌មាន និង ការ ផ្សាយ ព័ត៌មាន ក្នុង តំបន់ហាមឃាត់ អំឡុង ពេល បិទ ខ្ទប់ ។
យោង តាម សេចក្តី ជួន ដំណឹង ពី ការ ចូល យក ព័ត៌មាន និង ការ ផ្សាយ ព័ត៌មាន ក្នុង តំបន់ហាមឃាត់ បាន បញ្ជាក់ ថា ជម្រាប ជូន លោក លោកស្រី ម្ចាស់ ប្រព័ន្ធ ផ្សព្វផ្សាយ អ្នក សារព័ត៌មាន ជាតិ និង អន្តរជាតិ ជ្រាប ថា កន្លង មក ក្រសួង ព័ត៌មាន បាន សង្កេត ឃើញ ថា សា្ថ ប័ន សារព័ត៌មាន និង បងប្អូន អ្នក សារព័ត៌មាន យើង បាន ចូលរួម យ៉ាង សកម្ម ក្នុង ការ ផ្សព្វផ្សាយ ព័ត៌មាន ជូន ប្រជាពលរដ្ឋ បាន យ៉ាង ទូលំ ទូលាយ អំពី សកម្មភាព និង វិធានការ របស់ រាជរដ្ឋាភិបាល ក៏ ដូច ជា សកម្មភាព និង វិធានការ សុវត្ថិភាព របស់ ក្រសួងសុខាភិបាល ក្នុង ការ ប្រឆាំង ទប់ស្កាត់ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វី ដ ១៩ ចូល ក្នុង សហគមន៍ បាន ជោគជ័យ នា ពេល កន្លង មក ។
Picture
ក្រសួង បញ្ជាក់ ថា ទន្ទឹម នេះ ក៏ មាន អ្នក សារព័ត៌មាន ជាតិ និង អ្នក សារព័ត៌មាន បរទេស មួយ ចំនួន បាន ចុះ យក ព័ត៌មាន និង ធ្វើការ ផ្សាយ ផ្ទាល់ អំពី សកម្មភាព នានា នៅ តំបន់ បិទ ខ្ទប់ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ និង ក្រុង តា ខ្មៅ នៃ ខេត្តកណ្តាល ជា ពិសេស នៅ ក្នុង តំបន់ ក្រហម និង តំបន់ហាមឃាត់ ដូច ជា មណ្ឌល ព្យាបាល ជំងឺ កូ វី ដ -១៩ មន្ទីរពេទ្យ រដ្ឋ និង ឯកជន ព្រមទាំង ធ្វើ សកម្មភាព ដេញ តាម ថត រថយន្ត សង្គ្រោះ បន្ទាន់ ដោយ ធ្វើការ ផ្សាយ ផ្ទាល់ ហើយ ធ្វើ អត្ថាធិប្បាយ អំពី ហេតុការណ៍ ពាក់ព័ន្ធ ផ្នែក បច្ចេកទេស សុខាភិបាល និង ធ្វើការ សន្និដ្ឋាន វាយតម្លៃ លើ បញ្ហា ផ្សេង ៗ ដោយ គ្មាន មូលដ្ឋាន ច្បាស់លាស់ ធ្វើ ឱ្យ សាធារណជន មានការ យល់ ច្រឡំ បង្ក ភាព ជ្រួល ច្របល់ នៅ ក្នុង សង្គម និង ប្រឈម ទៅ នឹង គ្រោះថ្នាក់ នៃ ការ ឆ្លង រាលដាល ជំងឺ កូ វី ដ -១៩ កាន់តែ ធ្ងន់ធ្ងរ ទៅ ៗ៕