ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំកំលាំង ចុះប្រតិបត្តិការបង្ក្រាបករណី លេងល្បែងស៊ីសង ( ភ្នាល់មាន់ជល់តាមអនឡាញ ) ០១ ករណី និងបានធ្វេីការនាំខ្លួនមនុស្សចំនួន ១៧ នាក់ នៅចំណុចក្រុមទី ០៧ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
-ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌ខ្មៅ ០១ គ្រឿង
-ឧបករណ៍ផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាព០២គ្រឿង
-រថយន្ត ចំនួន ០១ គ្រឿង
ម៉ូតូ ចំនួន ០៥ គ្រឿង
តុ ចំនួន ០២
-កៅអី មួយចំនួន
កង្ហារ ០១ គ្រឿង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ រីឯម្ចាស់ទីតាំងដែលបើកលេងល្បែងជល់មាន់បានរត់គេចខ្លួន បច្ចុប្បន្នមនុស្ស១៧នាក់ការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងនិងវត្ថុតាងមួយចំនួនទៀតបញ្ជួនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕