ភ្នំពេញ ៖ មន្រ្តីប៉ូលិសខណ្ឌដង្កោម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប្រពន្ធនិងកូន រងរបួសធ្ងន់ ខណៈកំពុងឌុបគ្នា ត្រឡប់ទៅផ្ទះ កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវរថយន្ត ដឹកខ្សាច់ បើកបុកពីក្រោយម៉ូតូ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចខាងមុខបុរី ប៉េង ហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបាន បញ្ជាក់ថាមានជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះ ម៉ៅ ចាន់ឌួ អាយុ២៧ឆ្នាំ មុខរបបជាមន្រ្តីប៉ូលីស ខណ្ឌដង្កោ ពាក់សក្ក័២ ផ្នែកអន្តរាគមន៍ ខណ្ឌដង្កោ ចំណែកប្រពន្ធនឹងកូនដែលធ្វើដំណើរជា មួយគ្នារងរបួសធ្ងន់។ រីឯករថយន្តបង្កត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាន ក្រោយកើតហេតុ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសា រយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងឃាត់ខ្លួនបាតៃកុងរថយន្តព្រមទាំងរថយន្តបង្ករនិងម៉ូតូជនរងគ្រោះត្រូវបានប្រគល់អោយជំនាញចរាចរណ៍រាជធានីភ្នំពេញយកទៅរក្សារទុករងចាំដោះស្រាយគ្នា៕