ខេត្តកោះកុង ៖ មានករណីប្រជាពលរដ្ឋហូបផ្សិតពុលស្លាប់ ក្មេងប្រុស០២នាក់ និង០៦នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែងបានទទួលព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមួយគ្រួសារ មានសមាជិក០៨នាក់ ស្រី០២នាក់ បានស្លផ្សិត (មិនស្គាល់) បានហូបជុំគ្នាក្នុងគ្រួសារ ហើយពុលយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដោយមានស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ០២នាក់ រួចក៏បានស្លាប់នៅទីនោះ
សមត្ថកិច្ចបានអោយដឹងថា កុមារាដែលពុលផ្សិត រហូតដល់ស្លាប់ មាន១- ឈ្មោះ ប៊ុណ្ណា សៀវម៉ាន់ អាយុ១៣ឆ្នាំ (ស្លាប់នៅមន្ទីពេទ្យបង្អែកស្រែអំបិល និង ឈ្មោះ ប៊ុណ្ណា កូម៉ា អាយុ១០ឆ្នាំ មានទីលំនៅ ភូមិព្រះអង្គកែវ ឃុំដងពែង (ស្លាប់នៅមន្ទីពេទ្យគន្ធបុប្ផា)។
ចំណែកជនរងគ្រោះ ០៦នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក មានឈ្មោះដូចខាងក្រោម
០១. ឈ្មោះ តាក់ ប៊ុណ្ណា ប្រុស អាយុ 52 ឆ្នាំ (ឪពុក) ។ ០២. ឈ្មោះ ធុយ ហាន ស្រី អាយុ 47 ឆ្នាំ (ម្តាយ) ។ ០៣. ឈ្មោះ ប៊ុណ្ណា សូរិយា ប្រុស អាយុ 26 ឆ្នាំ (កូន) ។ ០៤. ឈ្មោះ ប៊ុណ្ណា ភក្តី ប្រុស អាយុ 24 ឆ្នាំ (កូន) ។ ០៥. ឈ្មោះ ប៊ុណ្ណា ស្រីម៉ៅ ស្រី អាយុ 22 ឆ្នាំ (កូន) និង០៦ ឈ្មោះ ប៊ុណ្ណា សៀវមិន ប្រុស អាយុ 19 ឆ្នាំ (កូន)។
ជនរងគ្រោះទាំង០៦នាក់ បានហូបផ្សិតពុល កាលតាំងពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរសូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំហូបផ្សិតដែលមិនស្គាល់ និងផ្សិតពុលគ្រប់ប្រភេទ ជៀសវាងមានគ្រោះថ្នាក់ដោយសារវា ដូចក្នុងករណីក្រុមគ្រួសារខាងលើ៕