ភ្នំពេញ ៖ នៅក្នុងសង្កាត់ចោមចៅទី១ ដែលជាតំបន់ក្រហម អាជ្ញាធរ បានរៀបចំឲ្យមានផ្សារណាត់ ចំនួន២ទីតាំង ដើម្បីបង្កភាពងាយស្រួលជូនពលរដ្ឋ សម្រាប់ទិញម្ហូបអាហារ និងសម្ភារផ្សេងៗ គ្រាដែលផ្សារនានា ត្រូវបិទបណ្ដោះអាសន្ន។
ទីតាំងផ្សារណាត់មានចំនួន២គឺ
១- តាមផ្លូវវ៉េងស្រេង នៅមុខរោងចក្រហុងដា។
២- តាមផ្លូវវ៉េងស្រង នៅមុខផ្សារឯករាជ្យ ឬសួនកាណាឌីយ៉ា។
អាជីវករដែលលក់ដូរនៅក្នុងទីតាំងនេះ តម្រូវឲ្យរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស មានអាល់កុល ឬជែល និងរក្សាអនាម័យ។ ម្យ៉ាងវិញទៀត អាជីវករគ្រប់រូប អាចទៅចាប់យកកន្លែងលក់ដោយខ្លួនឯងបាន។
ចំពោះពលរដ្ឋដែលទៅផ្សារទាំងនេះបាន គឺត្រូវមានបណ្ណ ដែលចេញដោយអាជ្ញាធរមូលដ្ឋាន ដោយទៅទិញយ៉ាងច្រើន ២ដងក្នុង១សប្ដាហ៍ ដែលសមាជិកគ្រូសារ ១-២នាក់ អាចចេញទៅទិញបាន។ ចំពោះអ្នកគ្មានបណ្ណអាចផ្ញើគេទិញ ឬទៅទិញនៅទីតាំងជិតបំផុត៕