ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៣នាក់ករណីលួចកាត់ខ្សែភ្លើងរបស់មន្ត្រីអគ្គិសនីសៀមរាប កាលពីម៉ោង៩យប់ ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ក្នុងបន្ទប់ជួល ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមេសានេះថា មនុស្សទាំង៣នាក់ ត្រូវបានឃាត់ខ្លួនដោយនគរបាលក្រុងសៀមរាប ,ប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងប្រជាការពារ។
ការលួចកាត់ខ្សែភ្លើងនេះ បានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីខេត្តសៀមរាប។
ជនសង្ស័យ៖១ឈ្មោះ សេង ជល់ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ២១ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាង៖-ស្ពាន់ខ្សែភ្លើងចំនួន០៨ កំណាត់ -សំបកខ្សែភ្លើងចំនួន០៦ ដុំ-កាំបិតចិតបន្លែចំនួន១២ដើម -កាំបិតប៉័ងតោចំនួន ០៣ -ដាវកែច្នៃចំនួន ០៣ ដើម -កាំបិតព្រាចំនួន០២ដើម -ញញួរចំនួន ០២ ដើម-កន្ត្រៃចំនួន ០៣ ហើយក្នុងនោះជនសង្ស័យទាំង ០៣ តេស្តសារធាតុញៀន វិជ្ជមាន។
បច្ចុប្បន្នបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕