ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ មេត្តាជ្រាបថា ដោយយោងតាមប្រការ១ នៃសេចក្តីសម្រេចលេខ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល សម្រាប់រយៈពេល៧(ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាប ជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ពីរដ្ឋបាលរាជធានី
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕