ភ្នំពេញ៖ ដោយមើលឃើញពីការខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នេះ បុរី The Eco Residence បានផ្តល់ជំនួយអង្ករចំនួន១០០ប៉ាវ ក្នុង១ប៉ាវ ៥គីឡូក្រាម និងភេសជ្ជៈខារ៉ាបាវចំនួន១០កេស ដល់សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្មីៗកន្លងទៅនេះ ដើម្បីរៀបចំចាត់ចែងបន្តជូនដល់បងប្អូនដែលកំពុងតែធ្វើចត្តាឡីស័កនៅតំបន់នោះ។
បើតាមតំណាងបុរី The Eco Residence បានឲ្យដឹងថា ការផ្តល់ជូននេះវាមិនច្រើននោះទេ តែយ៉ាងណាក៏អាចជួយកាត់បន្ថយបានមួយចំណែកតូចផងដែរ។ ក្រៅពីការផ្តល់ជូនដល់សង្កាត់ បុរីក៏បានរៀបចំជំនួយបន្ថែមទៀតទុកក្នុងបុរីដើម្បីចែកជូនដល់បុគ្គលិករបស់បុរីផងដែរ។ បើតាមគម្រោងបុរីនឹងផ្តល់ជំនួយអង្ករនិងភេសជ្ជៈនេះទៅសង្កាត់ផ្សេងទៀតផងដែរ ៕