ភ្នំពេញ: បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនស្លាប់បាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហេតុការណ៍នេះបានកើតឡើង នៅក្នុងបន្ទប់ជួលមួយក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហតុបានអោយដឹងថាសពជនរងគ្រោះមានឈ្មោះ គី ឈី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបន្ដឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ និងបានដេញប្រពន្ធចេញពីបន្ទប់រយ:ពេលមួយសប្តាហ៍មកហើយ ដោយស្ត្រីជាប្រពន្ធបានទៅសម្រាកជាមួយប្អូន ដែលនៅបន្ទប់ក្បែរគ្នារហូតមកដល់ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះស្រាប់តែជនរងគ្រោះបានទៅសុំលុយពីប្រពន្ធចំនួនមួយម៉ឺនរៀល ដើម្បីទិញស្រាហូបលុះបានប្រាក់ហើយជនរងគ្រោះក៏បានទិញស្រាបៀរមកហូប ស្រាប់តែព្រឹកឡើងស្រ្តីជាប្រពន្ធមកគោះទ្វារសុំចូលបន្ទប់ជាច្រើនដង តែប្ដីមិនបើកដោយមានការសង្ស័យទើបស្ត្រីជាប្រពន្ធបានបើកបង្អួចមើល ស្រាប់តែឃើញបុរសជាប្តីចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន៕