ខេត្តកោះកុង ៖ អភិបាលស្រុកបុទុមសាគរ បញ្ជូនក្រុមការងារគណ:បញ្ជាការឯកភាពស្រុក ចុះធ្វើការហាមឃាត់សកម្មភាពប្រមូលផ្តុំរបស់បុគ្គលិកផ្នែកលក់ចំនួន ១១នាក់ របស់ក្រុមហ៊ុនស្មាត (Smart) បន្ទាប់ពីបានដើរឆ្វេចឆ្វាច មកពីស្រុកស្រែអំបិល ដែលបានចុះចែកស៊ីម និងផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួន។
អាជ្ញាធរស្រុកបុទុមសាគរ បានធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនខាងលើ ដែលបានបន្តចុះមកធ្វើសកម្មភាពក្នុងផ្សារ និងក្នុងមូលដ្ឋានភូមិឃុំអណ្តូងទឹក ព្រមទាំងបានណែនាំផ្សព្វផ្សាយនូវសេចក្តីសម្រេចលេខ០៣៣/២១ ស ស រ របស់រដ្ឋបាលខេត្តកោះកុងស្តីពីការបន្តហាមឃាតការធ្វើដំណើរ និងការបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងខេត្តជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ និងសេចក្តីសម្រេចលេខ០៣១/២១ ស ស រ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពតាមវិធានរដ្ឋបាល៕