ភ្នំពេញ៖ លោកស្រី ណាណា ដែលជាម្ចាស់ហាងសាប៊ូ សារ៉ាន់ (sharan) ថ្មីៗនេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីផ្ទាល់ ដែលពាក់ព័ន្ធនឹងជីវិតពិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលបង្កប់នូវអត្ថន័យយ៉ាងស៊ីជម្រៅ ។
លោកស្រីបានបង្ហោះសារថា «ក្តីសុខបំផុត គឺការរស់នៅដោយគ្មានការច្រណែន ការសាងអំពើល្អ បើយើងចេះអប់រំចិត្តបានល្អ នោះចិត្តយើងនិងមានសុខភាពល្អ រូបរាងកាយរបស់យើងរាល់ថ្ងៃគឺមិនមែនជារបស់យើងទេ យមរាជចង់យកទៅពេលណាក៏បាន ចិត្តគ្រាន់តែប្រាស្រ័យរូបរាងកាយប៉ុនណោះ ។ ចិត្តកើតរលត់ៗ កុំអោយចិត្តលោភលន់ កុំអោយសាងអំពើអាក្រក់ គេងប្រវ័ញ្ញ បោកប្រាស់ មួលបង្កាច់ ចង់បានរបស់ទ្រព្យអ្នកដ៏ទៃ គ្រប់យ៉ាងគឺជាកម្ម សាងកម្មល្អគឺបានល្អ សាងកម្មអាក្រក់គឺបានអាក្រក់ គ្រាន់តែវាយូនិងឆាប់ »។
គេងសង្កេតឃើញថា បន្ទាប់ពីលោកស្រីបានបង្ហោះសារខាងលើនេះហើយ មានមហាជនជាដែលចាប់អារម្មណ៍ និងបាននាំគ្នាបញ្ចេញមតិតបលើសារនោះវិញយ៉ាងព្រោងព្រាត ដើម្បីបង្ហាញអំពីការយល់ឃើញគំនិតរៀងៗខ្លួន ។ ក្នុងនោះមានអ្នកខ្លះលើកឡើងថា ឃើញផ្ទាល់ហើយវេនកម្មមានពិតមែន យើងមិនបាច់ទៅតរតាំងជាមួយអ្នកដែលធ្វើអីមកលើយើងនោះទេ ។ កម្មពារបង្ហាញមកច្បាស់ៗ ហើយគេរស់នៅគ្មានក្តីសុខផ្លូវចិត្តនោះឡើយ ។
សូមជម្រាបថា លោកស្រី ណាណា ដែលជាម្ចាស់ហាងសាប៊ូ សារ៉ាន់ (sharan) រូបនេះ កន្លងមកធ្លាប់បានធ្វើនូវសកម្មភាពសប្បុរសធម៌ជាច្រើន ដល់អ្នកដែលក្រីក្រ មនុស្សចាស់ជរាគ្មានទីពឹង ជាដើម ៕