ខេត្តព្រះសីហនុ ៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ដុតសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ កាលពីម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បុរសដែលធ្វើអត្តឃាត ដុតសម្លាប់ខ្លួនឯង ឈ្មោះ ចាន់ ប៊ិន (ហៅម៉ាត់លី) អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅកន្លែងកើតហេតុខាងលើ។
ចំពោះមូលហេតុ ដែលបណ្តាលអោយបុរសរូបនេះ ធ្វើអត្តឃាត នៅមិនទាន់ដឹងនៅឡើយទេ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យ និងប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះករណីខាងលើ ជំនាញកំពុងស្រាវជ្រាវបន្ត៕