ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ត្រូវបានសមត្ថិច្ច ឈរជើងនៅគោលដៅ រង្វង់មូល គួចកាណុង ឃាត់ខ្លួន ដោយបំពាន បេីកល្មេីសបម្រាមគោចរ គ្មានលិខិត បញ្ជាក់អ្វីទាំងអស់។ ហេតុការណ៍នេះ បានធ្វេីឡេីងនៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចគោលដៅគួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនជាតិចិនរូបនេះ បេីករថយន្តសេរីទំនេីប ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AX0403 បេីកចូលបារ៉ាស់សមត្ថកិច្ច ថយរថយន្ត ចង់ត្រឡប់ក្រោយ កិនបង្គោល សាជី ដែលដាក់ជាជួរតាមគោលដៅ សង្ស័យឃាត់សួរនាំអត់ចេះនិយាយខ្មែរ ថែមទាំងគ្មានលិខិតបញ្ជាក់ក៍ឃាត់ខ្លួនែម្ដង។
ក្រោយឃាត់ភ្លាមៗ បាននាំខ្លួនបុរសជនជាតិចិនខាងលេីអោយរក្សាគម្លាត ហេីយអោយបេីករថយន្តមកសាលាបឋមសិក្សា(ចតុមុខ)ចេញលិខិតដកហូតរថយន្តរក្សាទុកសិន ដោយតម្រូវអោយទៅធ្វេីចត្តាឡីស័ក១៤ ថ្ងៃដោយខ្លួនឯង អនុវត្តន៍រួចគ្រប់ចំនួន១៤ថ្ងៃអាចមកយករថយន្តទៅវិញបាន៕