ភ្នំពេញ ៖ ពេលនេះសមត្ថិច្ចលែងយោគយល់ទៀតហើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ កម្លាំងអន្តរាគមន៍ពិសេសនៃអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនិងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានប្រើវិធានការយ៉ាងក្តៅគគុក ចុះល្បាតតាមមូលដ្ឋានខណ្ឌមានជ័យ ។
ដោយឡែកមានបងប្អូនមួយចំនួន នៅតែនិយាយមិនស្តាប់ប្រាប់មិនតាម ទើបអាជ្ញាធរធរមានវិធានការក្តៅ គឺចាប់អ្នកធ្វើដំណើរតាមតំបន់ក្រហម ដែលហាមឃាត់នឹងលើកយកម៉ូតូដាក់ឡាន របស់សមត្ថកិច្ចយកទៅផាកពិន័យ ចំណែកម្ចាស់បញ្ជូនឲ្យទៅធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃដោយខ្លួនឯង រីឯអ្នកលក់ដូរតាមផ្សារ និងតាមផ្ទះមួយចំនួន អាជ្ញាធរឲ្យបញ្ឈប់ការលក់ដូរជាបណ្តោះអាសន្ន បើនៅតែមិនស្តាប់ និងមានវិធានការកាន់តែក្តៅជាងនេះទៅទៀត៕