ភ្នំពេញ ៖ អគ្គរាជទូតកម្ពុជាប្រចាំនៅ កូរ៉េខាងត្បូង លោកឡុង ឌីម៉ង់ បានជួបសន្ទនា ជាមួយអភិបាលក្រុង អាន សាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគាំពារដល់សហគមន៍ ខ្មែរ ជាង ៦០០ នាក់ ដែល កំពុង រស់នៅ និង ធ្វើការ នៅ ប្រទេស កូរ៉េ ។
មន្ត្រីស្ថានទូត ខ្មែរ ប្រចាំ ប្រទេស កូរ៉េខាងត្បូង បានឱ្យដឹង នៅ ថ្ងៃទី ២១ មេសា នេះ ថា ៖ កាលពីដើម សប្តាហ៍ នេះ ដោយ អនុវត្តតាម គោលនយោបាយ ការទូត សេដ្ឋកិច្ច លោក ឯក អគ្គរាជទូត ឡុង ឌី ម៉ ង់ រួមជាមួយ អនុព័ន្ធពាណិជ្ជកម្ម អនុព័ន្ធ ការងារ និង មន្ត្រី ស្ថានទូត កម្ពុជា បាន អញ្ជើញ ទៅ ជួប សម្តែង ការគួរសម ជាមួយ លោក Yoon Wha Sub អភិបាលក្រុង អាន សាន និង សហការី ។ ការជួប សម្តែង ការគួរសម នោះ គឺ ដើម្បី ពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុង ការជួយ គាំពារ ដល់ សហគមន៍ ខ្មែរ ដែល កំពុង រស់នៅ និង ធ្វើការ នៅ ទីក្រុង អាន សាន សាធារណរដ្ឋ កូរ៉េ ប្រមាណ ជាង ៦០០ នាក់៕