ភ្នំពេញ៖ លោកដួង ដារា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះបានលើកឡើងនៅក្នុង ហ្វេសបុករបស់ខ្លួនផ្ទាល់ថា ថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៍មានថា លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណៈភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត ។
លោកបានជម្រាបដោយអះអាងថា «ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៍មានភូតកុហក់ មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម» ។
ទន្ទឹមនឹងនេះលោកដួង ដារា អំពាវនាវឲ្យជួយ Report Accounts មិនល្អទាំងនោះទៅ ក្រុមហ៊ុនហ្វេសប៊ុក Facebook ដើម្បីបិទ ACCOUNT Facebook ពួកនេះ ។ ដោយលោកសូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទហ្វេសប៊ុកចោលតែម្តង ៕