ប៉ៃលិន ៖ បុរសម្នាក់ បើករថយន្ត ទាំងស្រវឹង ជោគជាំ ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ ពីក្រោយបណ្តាលឲ្យស្រី្តម្នាក់ រងរបួសធ្ងន់ បាក់ជើងឆ្វេង និង យុវជនម្នាក់ទៀត រងរបួសស្រាល កាលពីរសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅ បណ្តោយ ផ្លូវជាតិ លេខ ៥៧ ក្នុងភូមិ ចំការ កាហ្វេ សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។
ប្រភពព័ត៌មាន បានឱ្យ ដឹងថា ៖ ជនរងគ្រោះ ទី ១. ឈ្មោះ នួន ផានិត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជា អ្នកបើកបរ ម៉ូតូ ម៉ាក ឌ្រី ម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៩ ពាក់ ស្លាក លេខ ប៉ៃលិន 1C-3597 រង ការ ខូច ខាត មធ្យម ទី ២. ឈ្មោះ សេង សារី ភេទ ស្រី អាយុ ៤៧ ឆ្នាំ រងរបួស ធ្ងន់ បាក់ជើង ឆ្វេង ត្រូវជា ប្រពន្ធ អ្នកសារព័ត៌មាន កម្ពុជា អភិវឌ្ឍន៍ រស់នៅ ភូមិ អូរ ច្រាក ណ្តា ល សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃ លិ ន ។ ចំណែក ជនបង្ក មាន ឈ្មោះ ទៀង ប្រុស អាយុ ៤៨ ឆ្នាំ បើកបរ ក្នុងស្ថានភាព ស្រវឹង ដោយ បើករថយន្ត ម៉ាក ហ៊ី យិន ដាយ ពណ៌ ខៀវ (២,៥ តោន ) ពាក់ ស្លាក លេខ ន ០១៧៥- ភព ៣ រស់នៅ ភូមិ ទួល ល្វា សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។
ប្រភពព័ត៌មាន សាច់ញាតិ ជនរងគ្រោះ បានឱ្យដឹងថា ៖ មុនពេល កើតហេតុ ស្ត្រី រងគ្រោះ និង យុវជន ម្នាក់ បាន បើកបរ ម៉ូតូ ១ គ្រឿង ទៅ ទិញ អង្ករ នៅ ផ្សារ ប៉ា ហ៊ី លុះ ត្រឡប់មកវិញ ដល់ ត្រូវ ផ្លូវបែក ជា បួន បម្រុង នឹង បត់ ឆ្វេង ស្រាប់តែ រថយន្ត ខាងលើ បាន ជ្រុល ចង្កូត ទៅបុក ចំ ពីក្រោយ ពេញទំហឹង បណ្តាលឱ្យ ដួល រងរបួស ធ្ងន់ ស្រាល តែម្តង ។ ក្រោយពេល កើតហេតុ ជនបង្ក បាន បើករថយន្ត រត់គេច ទៅផ្ទះ របស់ខ្លួន តែ ត្រូវបាន បងប្អូន និង ក្រុមគ្រួសារ ជនរងគ្រោះ ឃើញ ទាន់ ក៏ ដេញតាម ទៅដល់ ផ្ទះ ស្រាប់តែ រូបគេ ចេញមក រករឿង ដេញ វាយ ទាត់ ធាក់ ធ្វើឱ្យមាន ការភ្ញាក់ផ្អើល តែម្តង ។
ចំណែក មន្ត្រីនគរបាល ចរាចរណ៍ ជើងគោក ខេត្ត ប៉ៃលិន ម្នាក់ បានឱ្យដឹងថា ៖ ជនរងគ្រោះ ធ្វើដំណើរ ក្នុងទិសដៅ ពី កើ តទៅ លិច លុះដល់ ត្រង់ចំណុច កើតហេតុ បត់ ឆ្វេង ក៏ត្រូវ រថយន្ត ខាងលើ បុក ចំ ពីក្រោយ ពេញទំហឹង លុះ ឃើញបែបនេះ ជនបង្ក ក៏បាន បើករថយន្ត គេច ទៅផ្ទះ ។ ប្រភព បន្ត ទៀតថា ជនបង្ក ពិតជា បាន ផឹកស្រា ស្រវឹង ពិតប្រាកដ មែន ។ ប្រភព បន្តទៀតថា តែ ខាង នគរបាល នឹង សាកសួរ ភាគី ម្ខាង ទៀត ដើម្បី បាន ចំលើយ ត្រឹមត្រូវ ហើយ រៀបចំ ធ្វើការ ដោះស្រាយ ជូន ជនរងគ្រោះ ខាងលើ ឱ្យមាន តម្លាភាព ផងដែរ ៕