ភ្នំពេញ៖ មហាជនមួយចំនួនប្រាកដជាបានស្គាល់ ហើយអ្នកស្រី ណាណា ម្ចាស់សាប៊ូម៉ាក សារ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស ក្រោមស្ពានអាកាស ផ្សារដីហុយ ស្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានបង្ហោះសារបញ្ជាក់អំពីសកម្មភាពសប្បុរសធម៌របស់លោកស្រី មួយឃ្លាពិតជាចាក់ដោតដល់ដួងចិត្តមហាជនខ្លាំងណាស់ ។
អ្នកស្រីបានបង្ហោះសារលើគណនីយហ្វេសបុកឈ្មោះ Nana Nunanit ថា «មុនពេលស្លាប់ក៏សុំពេលរស់នៅសាងល្អអោយបានច្រើន ព្រោះស្លាប់ទៅអត់បានយកអ្វីទៅ យកទៅបានតែបុណ្យនិងបាប ទើបខំសន្សំបុណ្យ សូមកុំឲ្យមានចិត្តសាងបាប សូមជ្រកក្រោមម្លប់ ព្រះពុទ្ធ ព្រអធម៌ ព្រះសង្ឃ ។ ខ្ញុំមិនដែលខ្លាចការស្លាប់ទេ តែខ្ញុំខ្លាចពេលនៅរស់មិនបានសាងអំពេីល្អ ។ ពេលនេះខ្ញុំកំពុងពិបាកចិត្តខ្លាំងណាស់ ព្រោះមេរោគមានអ្នកឆ្លងច្រើនឡើង» ។
គ្រាន់តែបានឃើញសារនេះភ្លាម មហាជនប្រាកដជាបានជ្រាបអំពីទឹកចិត្តរបស់ អ្នកនាងហើយថា កន្លងមកអ្នកនាងណាណា បានចំណាយថិវកា និងសម្ភារៈផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត តាមលទ្ធភាពដែលអ្នកនាងអាចជួយបាន ដើម្បីបង្ហាញអំពីវប្បធម៌ចែករំលែក របស់ប្រទេសកម្ពុជា ។
ជាក់ស្តែងនៅថ្ងៃទី១១ ខែមេសានេះអ្នកនាងឧបត្ថម្ភលោកតាចាស់ៗ ដែលប្រកបរបធាក់ស៊ីក្លូចំនួន៣០នាក់ និងបុគ្គលិករបស់អ្នកនាងចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ មីមួយកេស ត្រីខកំប៉ុងមួយយួរ ម៉ាសមួយប្រអប់ ជែលលាងដៃ និងអាកុលជាដើម ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់បានមួយរយៈ ។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកស្រីណាណា បានជួយឧបត្ថម្ភ ដល់អ្នកមានជីវភាពខ្វះខាត កន្លងមកលោកស្រីក៏ធ្លាប់បាន ធ្វើនូវអំពើសប្បុរសធម៌ជាច្រើនមកហើយ ៕