អន្តរជាតិ ៖ Cardi B ជាតារា ស្រី ដែល គេ ស្គាល់ច្បាស់ខាងសម្ភារៈនិយម ឬលេង ខ្លួនជាមួយ នឹង របស់ថ្លៃៗមិនធម្មតាដែរ ហើយមិនមែនលេងខ្លួនតែខ្លួនឯងទេ សូម្បី កូនស្រីអាយុ ២ឆ្នាំ (Kulture) ក៏ Cardi B រៀបខ្លួនយ៉ាងហំហានឲ្យដែរ។
ម្ចាស់បទ «WAP» រូបនេះបាន បង្ហាញនួវបណ្ដុំ រូបភាព ពីសម្ភារៈប្រើប្រាស់ដែល មាន តាំងពីគ្រឿងអលង្ការ សម្លៀកបំពាក់ និងកាបូបថ្លៃៗជា ច្រើនសម្រាប់។ អ្នកម្ដាយកូន ១នេះក៏បាន បង្ហាញដែរ ថា ពេលទៅលេងហាង Chanel និង Dior នាង បាន ទិញកាបូបដល់ទៅ ៧ និងខ្សែដៃតម្លៃខ្ទង់ ៣៥ ៧៦៣ដុល្លារសម្រាប់កូនស្រីរបស់នាង។ រាល់ថ្ងៃនេះ នាង ទទួលស្គាល់ថា ខ្លួនទិញរបស់គ្រប់យ៉ាង ឲ្យកូន ច្រើន ជាង ទិញ ឲ្យខ្លួនឯងទៀត។
ដោយឡែក ផលិតផលពី Brand ល្បីច្រើនណាស់ដែលនាង បាន ទិញ សម្រាប់កូនមានតាំងពី Chanel, Dior, Givenchy, Balenciaga…៕