ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជាមួយវត្ថុតាង ម៉ាទឹកកកចំនួន១០កញ្ចប់ តាមដីកាបង្គាប់របស់តុលាការខេត្ត ក្រោយយុវជនរូបនេះ ប្រព្រឹត្តកាលពីពេលកន្លងទៅ។
ការឃាត់ខ្លួនយុវជនមុខសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់នេះកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំនុចភូមិតាជៀល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមមន្ត្រីនគរបាលស្រុកបាននិយាយឲ្យដឹងថា កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គបានឃាត់មុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ *អុិត រ៉ុងរ៉ូត* ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ តាមដីការបង្គាប់អោយចាប់ខ្លួន លេខ៥០៧ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ របស់លោក *ថៃ គឹមមុនី* ជាចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១០ កញ្ចប់ (តូច០៧មធ្យម០៣) និងទូរស័ព្ទដៃ ០២គ្រឿងផងដែរ។
បច្ចុប្បន្នយុវជនសង្ស័យរូបនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់៕