ភ្នំពេញ ៖ លោកជំទាវ ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពស់ខ្ពស់សម្តេចទាំងពីរ នៅព្រឹកថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២១ នេះ បាននាំយកនូវថវិកាជាបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ២០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ។ ពិធីប្រគល់អំណោយជាទឹកប្រាក់ដ៏សប្បុរសធម៌នេះ ក៏មានការចួលរួមផងដែរពី ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមួយចំនួនទៀត។
លោកជំទាវ ប៊ុន សុថា បានមាន ប្រសាសន៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែងនៅថ្ងៃនេះ ដែលបាននាំនូវអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដ