មុននេះ កញ្ញាឯកMiss Grand Myanmar ២០២០ កញ្ញាហាន់ឡេ បានចេញមុខប្រកាសអោយពិភពលោកជួយដល់ប្រទេសនាងដែល បានធ្លាក់ក្នុងសង្រ្គាមយោធា រដ្ឋប្រហារនិងមានជនសុីវិលរងគ្រោះជាច្រើន។ យ៉ាងណាបវរកញ្ញចក្រវាឡ របស់ភូមាឆ្នាំ២០១៨ ម្នាក់ទៀតបានរើបម្រាស់ដើម្បីតវា។នេះជាការបំផុសភាពក្លាហានរបស់ស្ត្រីភូមា។
Miss Universe Myanmar 2018 🇲🇲
បានប្រកាសលក់ម្កុដរបស់នាងប្រមាណ 3000$ ដេីម្បី បរិច្ចាក ទៅអោយ ក្រុម CRPH ដែលជាក្រុមតស៊ូរបស់លោកស្រី អង់សានសូជី និងក្រុមជនភៀសខ្លួនពីការតាមសំលាប់របស់យោធា មីយ៉ាន់ម៉ា ។
នាងបាននិយាយថា ខ្ញុំយំព្រោះខ្ញុំស្រលាញ់ម្កុដរបស់ខ្ញុំ តែបេីខ្ញុំរក្សាម្កុដនេះទុកវាប្រៀបដូចជាដុំថ្មមួយ តែប៉ុណ្ណោះ ។ ម្កុដរបស់នាងត្រូវបានអ្នកគាំទ្ររបស់នាងទិញភ្លា មៗបន្ទាប់ពីនាងប្រកាសលក់តែប៉ុន្មាននាទីតែ ប៉ុណ្ណោះ នេះជាម្កុដឈាមព្រិលដ៏មានតំលៃបំផុតដែលនាងបានលះបង់សំរាប់ ប្រទេស មីយ៉ាន់ម៉ា របស់នាង ។
ថ្មីៗ នេះ មាន សារព័ត៌មាន ជា ច្រើន បាន ចុះ ផ្សាយ ពី ការ លក់ ម្កុដ របស់ បវរ កញ្ញា របស់ មីយ៉ាន់ម៉ា ដោយ បាន ដក ស្រង់ សម្ដី នាង ថា៖”បើ ទុក នៅ នឹង ខ្ញុំ វា ត្រឹម តែ ជា ដុំ ឥដ្ឋ មិន បាន ការ មួយ ប៉ុន្ដែ ប្រសិន បើ ខ្ញុំ លក់ វា នឹង បាន ជា ប្រយោជន៍ ដល់ ជន រួម ជាតិ ទាំង អស់ គ្នា”។
លោក សេង រតនា ដែល ប្រើ ទំព័រ បណ្ដាញ សង្គម ឈ្មោះ Samdach Seang Ratana នៅ រសៀល ថ្ងៃ ទី៥ ខែ មេសា នេះ ថា តម្លៃ ប៉ុណ្ណេះ មិន ថ្លៃ ឡើយ ប៉ុន្តែ វា អា ច ជួយ ដល់ នាង និង ប្រជា ជន របស់ នាង ក្នុង កា រ ទា មទារ សិ ទ្ធិ សេរី ភាព នៅ ក្នុង ប្រទេ ស មីយ៉ា ន់ម៉ា។
សូមរំលឹក ថា រដ្ឋប្រហារ នៅ ប្រទេស មីយ៉ាន់ម៉ា បាន បង្ក ឲ្យ មាន ភាព វឹកវរ សង្គម ប្រមាណ ២ ខែ មក ហើយ។ ឈាម របស់ ប្រជា ពលរដ្ឋ ប្រទេស នេះ នៅ តែ បន្ត ស្រក់ ដោយ មាន ការ ប៉ះទ ង្គិ ច គ្នា រវា ង យោ ធា និង កម្លាំង អ្នក ធ្វើ បា តុក ម្ម ប្រឆាំងង នឹង រប ប យោ ធា។
មន្ត្រី រាជការ ស៊ីវិល និង តារា ភាពយន្ត ព្រម ទាំង បវរ កញ្ញា ប្រទេស នេះ នៅ បន្ត ស្រែក ទាមទារ ឲ្យ អន្តរជាតិ ជួយ អន្តរាគមន៍ ហើយ នាង ខ្លួន ឯង ក៏ រិះរក គ្រប់ មធ្យោបាយ ដើម្បី ដោះស្រាយ វិប ត្ដិ នយោ បា យ នៅ ក្នុង ប្រទេស របស់ ខ្លួន៕