ភូមា៖ យន្ដហោះយោធាភូមាបាញ់និងទម្លាក់គ្រាប់បែកនៅក្នុងភូមិតូចៗជាច្រើនន្លែងដូចជា ក្នុងមេធូ និង មេខាក ក្នុងស្រុក ប៉ាពុន ដោយសំភារៈទាំងអស់ ផ្ទះសម្បែងត្រូវបានដុតបំផ្លាញខ្ចិចយ៉ាងគួរសង្វែក។
មនុស្សបុរសម្នាក់អាយុ៧៦ឆ្នាំ នៅកន្លែងកើតហេតុខាងលើ ត្រូវបានស្លាប់ក្នុងហេតុការបាញ់ទម្លាក់គ្រាប់បែកពីការប្រហារតាមអាកាសរបស់ក្រុមយោធាភូមា។ លោកតាអាយុ៧៦ឆ្នាំមានក្រុមគ្រួសារ៨គួសារ ហើយផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានឆេះខ្ចិច អស់រលីង ខណៈសមាជិកគ្រួសាររបស់លោក៥នាក់រងរបួស។
សត្វជ្រូកចិញ្ចឹមរបស់អ្នកភូមិ ត្រូវស្លាប់និង កន្លែងលក់អង្ករចំនួន៣កន្លែងត្រូវ បានដុតបំផ្លាញចោលដែលមានអង្ករជាង ៣០០ តោននៅក្នុងនោះហើយរោងម៉ាស៊ីនកិនស្រូវមួយកន្លែងផងដែរក៏ត្រូវបានបំផ្លាញខ្ទេចដូចគ្នា។
ចំណែកក្នុងភូមិ មេវ៉េ ក្នុងស្រុកប៉ាពុន មានសម្បែងចំនួន១១ខ្នងត្រូវបានកំខ្ទេច រួមសម្ភារជាច្រើន។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ កំពុងបន្តលាក់ខ្លួន ក្នុងទីជម្រក ក្រោមដី ឬដើម្បីគេចពីការវាយប្រហារលើដែនអាកាសរបស់ក្រុមយោធាភូមា។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ យោធាភូមា បានបើកការវាយប្រហារតាមផ្លូវអាកាស និង ទម្លាក់គ្រាប់បែក ទៅលើភូមិ ខាក ពូគេ បំផ្លាញសម្បែង៣ខ្នង និងទីកន្លែងកិនស្រូវដែលផ្ទុកអង្ករដល់់១០០តោន និងប្រភពទឹកផងដែរ។ បន្ទាប់មកពួកយោធាភូមា បែរជាប្រកាសឈប់ធ្វើការវាយប្រហារបែបនេះបន្តទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកភូមិទាំងនោះ នៅបន្តលាក់ខ្លួន និងភ័យខ្លាច៕