ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រផាកហែនប៌ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានមូលដ្ឋាន ស្រុកសំរោងទង និងមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ សួន ធា ភេទស្រី អាយុ ៣៤ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធ ករណីលួចម៉ូតូ០១គ្រឿងម៉ាកសេ ១២៥ សេរី២០១៨ ពណ៏ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1K-4694 ក្រោយមកដោយបានការអនុញ្ញាតពីលោក ជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា អមសាលាខេត្តកំពង់ស្ពឺ បានបន្តនីតិវិធី ដោយមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងប៉ូលីសរដ្ឋបាលឃុំ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀតមានឈ្មោះ កែវ សុីថា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ សុិនរីន្ទ ដេត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធទទួល
ផលចោរកម្ម រួមម៉ូតូចំនួន១៦គ្រឿងមានការសង្ស័យ ពីករណីលួច ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០៣នាក់ និងម៉ូតូចំនួន១៦គ្រឿង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី ៕